ប្រទេសថៃ៖ជនជាតិខ្មែរចំនួន៧នាក់ ដែលលបចូលកាប់ឈើគ្រញូង នៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្សព្រៃឈើនិងជាតំបន់ហាមឃាត់នោះ ត្រូវបានកម្លាំងមេព្រៃថៃធ្វើការឃាត់ខ្លួន នៅក្នុងឧទ្យានជាតិ ខណៈដែលពួកគេទាំងនោះ កំពុងធ្វើសកម្មភាពលបចូលទៅកាប់ឈើគ្រញូងនៅក្នុងតំបន់នោះ។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា:កម្លាំងតម្រួតថៃ មេព្រៃ និងយោធាថៃបានចេញប្រតិបត្តិការនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចឧទ្យានជាតិ( ថាប់ឡានទី៣ ) ត្រង់បរិវេណប៉ាខៅរ៉ុប ស្ថិតនៅក្នុងឃុំគោកក្រៈឆាយ ស្រុកខនបុរី ខេត្តនគរាជសីមា ប្រទេសថៃ ក៏បានប្រទះឃើញជនជាតិខ្មែរចំនួន៧នាក់កំពុងលបចូលទៅកាប់ឈើគ្រញូង ក៏ត្រសូវបានសមត្ថកិច្ចចម្រុះរបស់ប្រទេសថៃ ចាប់ឃាត់ខ្លួនតែម្តង។ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចថៃដកហូតបាននូវវត្ថុតាងឈើគ្រញូងដែលគេអារហើយស្រេចចំនួន៥០ដុំ គឺគេបានត្រៀមចងសម្រាប់ស្ពាយចេញពីព្រៃយកទៅអោយមេឈ្មួញ។សេចក្តីរាយការដដែបន្តថា:ជនសង្សយ័ទាំង៧នាក់នោះរួមមាន:ទី១. ឈ្មោះ ធី ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ។ទី២.ឈ្មោះ ថន ថេ ភេទប្រុសអាយុ២៨ឆ្នាំ។ទី៣. ឈ្មោះ ថៃ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣ រស់នៅភូមិចំបក់ឃុំបឹងបេង ស្រុនម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ទី៤.ឈ្មោះ សែ តេង ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ។ទី៥.ឈ្មោះ រ៉េត ធី ភេទប្រុស អាយុ២០ ឆ្នាំ។ទី៦.ឈ្មោះ សុខ រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និងទី៧ ឈ្មោះ ប៊ិន ឈួត ភេទប្រុស អាយុ៣៣ឆ្នាំអ្នកទាំង៣ រស់នៅ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ(មេព្រៃ)ថៃ រៀបចំឯកសារដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា