ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចំនួន ៤៣៤នាក់ ត្រូវបានបំពាក់ឋានន្តរស័ក្កិ ផ្ទេរ ភារៈកិច្ច និងតែងតាំងមុខតំណែង
Thu,30 April 2020 (Time 08:44 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 838នាក់)

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូបទៀត បានបំពាក់ ឋានន្តរស័ក្កិ ផ្ទេរ ភារៈកិច្ច និងតែងតាំងមុខតំណែង ដល់មន្ត្រីនគរបាល ចំនួន៤៣៤ នាក់ ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានចូលរួមអបអរសារទរចំពោះមន្ត្រីនគរបាលជាតិទាំង ៤៣៤ នាក់ ដែលបានទទួលនូវការបំពាក់ឋានន្តរស័ក្កិ ផ្ទេរភារៈកិច្ច និងតែងតាំងមុខតំណែង ហើយនេះក៏ជាការតបស្នងសង គុណ ចំពោះគុណបំណាច់ដែលមន្ត្រីនគរបាលជាតិយើង បានលះបង់គ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ និងសង្គមជាតិ ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានណែនាំដល់មន្ត្រីនគរបាលទាំងអស់មិនថា អ្នកដែលទើបតែងតាំង ថ្មី ឬក៏មន្ត្រីចាស់នោះទេ ត្រូវខិតខំបំពេញការងារជាបន្តទៀត និងសូមកុំយកតួនាទី ភារៈកិច្ច និងបុណ្យស័ក្តិ ដែលទើបទទួលបានថ្មីនេះ ទៅគម្រាមកំហែងលើអ្នកទន់ខ្សោយឲ្យសោះ ត្រូវតែអនុវត្តតួនាទី ភារកិច្ចឲ្យត្រឹមត្រូវ ទៅតាមច្បាប់ និងបទបញ្ជា ហើយបើអនុវត្តផ្ទុយពីច្បាប់ និងបទបញ្ជាថ្នាក់លើ នឹងត្រូវទទួលការដាក់វិន័យ ទៅតាមទោសកំហុសដែលបានប្រព្រឹត្តដោយជៀសមិនរួចឡើយ ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានមុខតំណែង និងបុណ្យស័ក្តិថ្មីនេះ សូមកុំយក ទៅប្រព្រឹត្តអំពើល្មើសច្បាប់ ប្រព្រឹត្តខុសនឹងបទបញ្ជា និងការណែនាំរបស់ថ្នាក់ដឹកនាំនោះ ។

លោកស្នងការបានបន្តថា ក្នុងនាមយើងជាមន្ត្រីអនុវត្តន៏ច្បាប់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចាប់ពីថ្ងៃទី១ ខែឧសភា ខាងមុខនេះ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរ បាលជាតិ ប្រកាសរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួម គោរពឲ្យ បានត្រឹមត្រូវទាំងអស់គ្នា ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាក់ចេញនូវបទបញ្ជាចំពោះមន្ត្រីនគរបាលជាតិ នៅក្នុងខេត្តព្រះ វិហារ ពាក់ព័ន្ធទៅលើការប្រើប្រាស់មធ្យោបាយ ផ្លាកលេខមិនប្រក្រតី ឬមិនគ្រប់លក្ខណៈ ទាំងផ្លាកលេខស៊ី វិល « ប្រជាជន» ផ្លាកលេខរដ្ឋ និងនគរបាលជាតិ ជាពិសេស បើដឹងថា ផ្លាកលេខនោះមិនប្រក្រតី ត្រូវដោះ ចេញជាបន្ទាន់ ហើយអ្នកអនុវត្តន៌មុនគេ គឺមន្ត្រីនគរបាល នៅក្នុងខេត្តព្រះវិហារនេះតែម្តង ។

លោកស្នងការ ក៏បានថ្លែងនូវការដាក់ចេញ វិធានការនានា ជាច្រើនទៀត ដល់មន្ត្រីនគរបាលខេត្ត សម្រាប់យក ទៅអនុវត្ត ដូចជា ត្រូវផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ត្រូវមានវិធានការដោះស្រាយ បញ្ហា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត រាល់គ្រប់ផែន ទាំងអស់ ត្រូវបង្ក្រាបរាល់បទល្មើសដែលខុសច្បាប់ រួមមានល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើងឲ្យខាងតែបាន និងទាន់ពេលវេលា ដោយមិនមានការលើកលែងនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
783 នាក់
ខែនេះ :
2750 នាក់
3 ខែនេះ :
2750 នាក់
សរុប :
200917 នាក់