ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចាប់ផ្តើមប្រជុំបន្ទាន់ជុំវិញផែនការបិទចរាចរណ៍ដងផ្លូវ នៅក្រោយពេលដែលមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី
Thu,09 April 2020 (Time 09:37 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 804នាក់)

នៅព្រលប់យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២០ នេះ លោក ឃួង ស្រេង ក្នុងនាមជាប្រធានគណៈបញ្ជាការឯក ភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ផងនោះ រូបលោកបានកោះបើកកិច្ចប្រជុំជាបន្ទាន់ មួយជាមួយ អាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានី ដើម្បីត្រៀមរៀបចំផែនការ
ក្នុងការបិទចរាចរណ៍ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត-ក្រុង ស្រុកនានា តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាសមត្ថកិច្ចទាំង អស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវអនុវត្តការងារឲ្យបានជោគជ័យ គឺមិនអនុញ្ញាតឲ្យមានការធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញឡើយ ចំពោះរថយន្តដឹកអ្នកដំណើររាប់ទាំងរ៉ឺម៉កកង់បី ដែលមានអ្នកជិះចាប់ពី៤នាក់ឡើងទៅ ដោយកំណត់ឲ្យធ្វើចរាចរណ៍បានត្រឹមម៉ូតូប៉ុណ្ណោះ ។

ចំពោះការផឹកស៊ីបង្កភាពអនាធិបតេយ្យ ក៏ត្រូវបានហាមឃាត់ផងដែរ ហើយការងារនេះត្រូវចាប់ផ្តើមអនុវត្តនៅម៉ោង២៤និង០០នាទីយប់នេះតទៅ រហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២០ ទៅតាមបទបញ្ជារបស់ថ្នាក់ដឹក នាំ ។

គួរំលឹកផងដែរថា ក្នុងគោលបំណងបង្កាគាំពារការរីករាលដាលឆ្លងជម្ងឺកូវីដ១៩ ដែលជាប្រភេទវីរុសដ៏កាចសា ហាវ ដែលបណ្តាប្រទេសក្នុងសកលលោកមិនទាន់អាចមានថ្នាំប្រយុទ្ធប្រឆាំងទៅនឹងវីរុសនេះផងនោះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរក្នុងប្រទេស
ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តន៍ពីម៉ោង២៤និង០០នាទីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ តទៅ ។

បទបញ្ជារបស់រាជរដ្ឋាភិបាលនេះ ក្នុងគោលបំណងគាំពារពលរដ្ឋគ្រប់រូប អាចចម្លងវីរុសនេះ ប្រសិនបើមាន ករណីផឹកស៊ីជួបជុំក្នុងឧិកាសបុណ្យចូលឆ្នាំជា យៈថាហេតុ ទើបរាជរដ្ឋាភិបាលសម្រេចហាមឃាត់ការធ្វើ ដំណើរ ក្នុងរយៈពេលខ្លីនេះ ប៉ុន្តែមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ ។ ក្នុងនោះដែរ ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន ។

រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារៈកិច្ចរបស់ខ្លួន។ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
793 នាក់
ខែនេះ :
2760 នាក់
3 ខែនេះ :
2760 នាក់
សរុប :
200927 នាក់