ធ្លាប់តែឮថា ស្រុកខ្មែរគេអនុវត្តន៌នីតិរដ្ឋ ជាប្រទេសយកច្បាប់ជាធំ ផ្ទុយទៅវិញការបែកធ្លាយរឿងអាស្រូវរបស់មន្ត្រី ដ៏ធំម្នាក់ដែលជាអ្នកកាន់កញ្ចប់ថវិកាក្រោមជាតិ និងជាអ្នកមនុស្សដែលមានមុខដ៏សង្ហាផងដែរ នៅក្នុងក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ បែរជាអាចយកលុយរបស់ខ្លួនទៅទិញដីក្បែរដីផ្លូវសាធារណៈរបស់រដ្ឋ ដែលធនគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB គ្រោងនឹងជួយអភិវឌ្ឍន៍ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានឲ្យយ៉ាងរំភើយ ។ប្រភពពីក្រុមមន្រ្តីជំនាញមួយចំនួន បានសម្តែងការហួសចិត្ត ពាក់ព័ន្ធនឹងសកម្មភាពដ៏គឃ្លើនរបស់អ្នកមានលុយ រូបដែល កំពុងតែស្រក់ទឹកមាត់ដោយបានលេបត្របាក់«ឆ្នេរអង្កោល» មកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន តាមរយៈ ផែនការគិតទុកដ៏ម៉ត់ចត់ខ្លួន ដោយការទិញដីអាស្រ័យផលពីប្រជាពលរដ្ឋក្បែរៗនោះ ហើយរៀបចំសាងសង់របង រៀបខឿនចូលសមុទ្រ រួចចាក់បំពេញនិងរំកិលយកផ្លូវរដ្ឋម្តងជាពីរដង ដោយក្បាលចិត្តឯង ដើម្បីពង្រីកទំហំដី របស់ខ្លួន។បើតាមប្រភពដែលទម្លាយ បានប្រាប់ឲ្យដឹងថា បុគ្គលរូបនោះមានឈ្មោះថា កែវ បេងវឌ្ឈន៍ មានតួនាទីជាអគ្គ នាយកគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បុគ្គលលោកអង្គ បេងវឌ្ឍន៍ បានធ្វើ របងព័ទ្ធយកផ្លូវរដ្ឋស្រស់ៗ ហើយរំកិលផ្លូវនោះទៅទីតាំងផ្សេង ធ្វើដូចជាចិត្តល្អណាស់អីចឹង ប៉ុន្តែធៀបពិតវាគឺជាផែនការនៃការគ្រោងទុករបស់ខ្លួន ដោយសកម្មភាពផ្លូវថ្មីនោះ គាត់បានសាងសង់ពីបេតុង នឹងមិនឲ្យមន្រ្តីជំនាញ ឬអាជ្ញាធរដែនដីណាមកឈឺ ក្បាលហាលកន្ទុយជាមួយគាត់ឡើយ ពោលគឺធ្វើបែបយ៉ាងសង្ហា ដើម្បីបង្ហាញរាងឲ្យ សង្ហាក្នុងក្រសែភ្នែកមនុស្សមួយចំនួន ។ប្រភពពីពលរដ្ឋបានលើកឡើងថា កន្លងមកបុគ្គលរូបនេះក៏ធ្លាប់បានល្បីយ៉ាងខ្លាំងផងដែរថា រិទ្ធអំណាចក្រោម កណ្តាប់ដៃខ្លួនអាចលើកទីតាំងប៉ុស្តិ៍នគរបាលជើងទឹកអង្កោល ពីលើគោកទម្លាក់ក្នុងទឹកបានដោយជោគជ័យរួច ទៅហើយ ជាក់ស្តែងទីតាំងសំណង់ប្រវត្តិសាស្រ្តសង្រ្គាម នៃប៉ុស្តិ៍រដ្ឋបាលជើងទឹកអង្កោលមួយនេះ ត្រូវបានបុគ្គល រូបនោះ យកមកធ្វើជារបស់កម្មសិទ្ធិផ្តាច់មុខ ហើយព័ទ្ធរបងធ្វើពីបេតុងជិតឈឹង ។ ដោយឡែកផ្លូវលំសាធារណៈមួយខ្សែ ដែលកសាងដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីផ្លូវ១៣៣២ មកភ្ជាប់ជា មួយមាត់សមុទ្រអង្កោលនេះ លោកមន្ត្រីដែលជាអ្នកមានលុយូបនោះក៍ធ្លាប់បានកាត់ មួយកង់ ត្រង់ចំណុចមាត់ សមុទ្រប្រវែងជាង១០ម៉ែត្រ ដោយរំកិលចេញពីទីតាំងចាស់ចម្ងាយប្រមាណជាង១០ម៉ែត្រពីគ្នា ហើយពេលនេះ គាត់នៅតែបន្តរំកិលផ្លូវរដ្ឋដើម្បីពង្រីកទំហំដីរបស់ខ្លួនដែលបានទិញ ពីប្រជាពលរដ្ឋថែមទៀត។គួររំលឹកថា កន្លងមកលោក វិន សុវង្ស អភិបាលរង ស្រុកដំណាក់ចង្អើរ ក៏ធ្លាប់បានប្រាប់អ្នកសារព័ត៌មានឱ្យដឹង ក្នុងអំឡុងពេលចុះបំពេញភារកិច្ចជាមួយ ក្រុមការងារគម្រោងផ្លូវមាត់សមុទ្រថា លោកមិនបានដឹង ពីការប្តូរផ្លូវ នេះទេ ហើយលោកក៍បានរុញរឿងនេះឱ្យទៅសួរលោកស្រីអភិបាល ស្រុកដំណាក់ចង្អើរ វិញ។ប្រភពពីមន្ត្រីម្នាក់បម្រើការនៅក្នុងសាលាខេត្តកែប ដោយសុំកុំឲ្យបញ្ចេញឈ្មោះ បានឱ្យដឹងកាលពី ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា ពួកគេនឹងធ្វើរបាយការណ៍បន្ទាន់មួយដាក់ទៅលោកអភិបាលខេត្ត ដើម្បីឱ្យគណៈអភិបាល ខេត្ត សម្រេចថា ត្រូវរើចេញឬយ៉ាងណា? ព្រោះថាបើពួកបុគ្គលរូបនោះនៅតែបង្ក ព្យុះភ្លៀងបែបនេះទៀតនឹងធ្វើឱ្យរាំង ស្ទះដល់គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ នៃធនាគារអភិវឌ្ឍន៍ អាស៊ី ដែលគ្រោងចំណាយថវិការហូតជិត២០លានដុល្លារក្នុងការសាងសង់ផ្លូវនេះឡើង។ ជាក់ស្តែង គម្រោងផ្លូវប្របមាត់សមុទ្រនៅត្រង់ចំណុច PK10+166 PK10+435 ដែលត្រូវពង្រីករហូតទំហំ ១៣ម៉ែត្រ តែត្រូវបានបង្រួមមកត្រឹម៦ម៉ែត្រវិញ ដោយសារតែប៉ះនឹងរបងបេតុងមួយផ្នែក និងមួយផ្នែក ទៀតប៉ះជាមួយប្រជា ពលរដ្ឋ។ សកម្មភាពដែលអ្នកមានលុយលួចប្តូរផ្លូវរដ្ឋនេះ ជាបញ្ហាប្រឈមលើ ឆ្នេរ ហើយប៉ះពាល់ដល់គម្រោង សាងសង់ផ្លូវប្របមាត់សមុទ្រ ដែលជាគម្រោងការធំមួយរបស់ខេត្តកែប ក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។ទោះជាយ៉ាងណាប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាដាក់អធិការកិច្ចចំពោះបគ្គលលោក កែវ បេងវឌ្ឍន៍នេះផង តើគាត់មានតួនាទីអ្វីឲ្យពិតប្រាកដ ព្រោះពេលខ្លះគេបានឃើញមន្ត្រីមួយចំនួន នៅអគ្គនាយក គយ និងរដ្ឋាករ តែងចេញមុខឈឺឆ្អាលឲ្យរូបលោកជាប្រចាំ តែម្តង ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា