ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
គណបក្សខ្មែរអភិវឌ្ឍន៌សេដ្ឋកិច្ច ចេញសេចក្តីថ្លែងការរណ៌របស់ខ្លួន លើចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំ ពេញ ដែលចាំបាច់ក្នុងការជម្រុញឲ្យពលរដ្ឋនៅលើផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយទាំងអស់ រុះរើ បម្រាសទី ចេញពីផ្ទៃទឹក
Sun,13 June 2021 (Time 12:04 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 253នាក់)

នៅល្ងាចថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ ២០២១ នេះ គណបក្សខ្មែរអភិវឌ្ឍន៌សេដ្ឋកិច្ច បានចេញសេចក្តីថ្លែងការណ៌ ដោយបានបង្ហោះនៅលើផេកផ្លូវការណ៌របស់ខ្លួនមួយ ដែលមានខ្លឹមសារថា ថ្មីៗនេះ មានមតិលើកច្រើនយ៉ាង ច្រើនពីសំណាក់មហាជន ក្នុងករណីរដ្ឋបាលរាជធានភ្នំពេញ បានសម្រេច ឧិសានវាទ សុំអោយបងប្អូនប្រជា ពលរដ្ឋដែលមានបែរត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយទាំងអស់ ដែលមានទីលំនៅលើផ្ទៃទឹក ធ្វើការរុះ រើចេញ ដើម្បីសេចក្តីចាំបាច់ការពារបរិស្ថាន ជីវៈចម្រុះក្នុងទឹក បានធ្វើអោយមតិមហាជនជា ច្រើនលើកផ្សេងៗ គ្នា ។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានកិត្តិយស សូមជំរាបបងប្អូនជនរួមជាតិ មេត្តាជ្រាបថា ការកំណត់ របស់រាជរដ្ឋាភិបាល ដែលតម្រូវអោយបងប្អូនជនរួមជាតិ រស់នៅតាមដងទន្លេ អោយរុះរើបែត្រី ផ្ទះបណ្តែតទឹក និងសំណង់ មិនរៀបរយជាច្រើននៅលើផ្ទៃទឹក ដែលបះពាល់ដល់បរិស្ថាន និងជីវៈចម្រុះក្នុងទឹក បើតាមការពិ និត្យ យ៉ាងល្អិតល្អន់ របស់ គណបក្សខ្មែរអភិវឌ្ឍន៌សេដ្ឋកិច្ច លើសេចក្តីប្រកាសរដ្ឋបាលរាជធានីភ្នំពេញ ការរុះ រើនេះ គឺពុំបានសំដៅលើតែពល រដ្ឋជាជនជាតិវៀតណាមនោះទេ ប្រកាសនេះ គឺសំដៅលើពលរដ្ឋទាំងអស់ ដែលមានអាជីវកម្មលើដងទន្លេទាំងមូល ដោយសុំអោយរុះរើចេញទាំងអស់គ្នា ។

ពេលនេះយើងឃើញពលរដ្ឋមួយចំនួន បានរុះរើចេញតាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល ប៉ុន្តែ ក៏ពលរដ្ឋ មួយចំនួនទៀត មិនព្រមរុះរើចេញទេ ហើយបែរជាទៅសុំការអន្តរាគមន៍ ពីសមាគមន៍វៀតណាម ពី ស្ថានទូតវៀតណាម ហាក់បីមិនគោរពច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាសោះឡើយ ។ ទង្វើទាំងនេះ គឺជាទង្វើ មួយខុសច្បាប់ ធ្វើអោយ ប៉ះពាល់ដល់សម្ព័ន្ធភាពការទូត រវាងប្រទេស និងប្រទេស ដែលរាជរដ្ឋាភិបាលចាំបាច់ អនុវត្តន៍ច្បាប់អោយរុះរើ ក្នុងនោះបើរាជរដ្ឋាភិបាល មិនអនុវត្តន៌ច្បាប់សំរាប់ការរុះរើនេះទេ នោះវា គឺជាការ
អនុវត្តច្បាប់ពីរប្រព័ន្ធហើយ សំរាប់ពលរដ្ឋកម្ពុជាចាំបាច់អនុវត្តន៌ ចំណែករី ឯពលរដ្ឋជនជាតិវៀតណាម រាជរដ្ឋាភិ បាលបែរជាមិនហ៊ានអនុវត្តន៌ ។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមជំរាបបងប្អូនសាធារណៈជ្រាបថា មិនមែនមានតែពលរដ្ឋ វៀតណាមទេ ដែលរស់នៅតាមដងទន្លេ ក្នុងនោះក៏មានពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ដែលរស់នៅតាមដងទន្លេដូចគ្នា ផងដែរ ប៉ុន្តែ ពួកគេបានរុះរើអស់ហើយ រីឯពលរដ្ឋវៀតណាមមិនព្រមរុះរើចេញ បែជាសុំបទអន្តរាគមន៍ ពីសមាគមវៀត ណាម និងស្ថានទូតវៀតណាមឲ្យជួយ ដែលជាចំណុតធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងការទូត និងរំលោភ ច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ជាខ្លាំង ។

ក្នុងនាមគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមគាំទ្ររនូវចំណាត់ការរបស់រាជរដ្ឋាភិបាលទាំងស្រុង និងសុំអោយ អ្នកដែលរស់នៅធ្វើអាជីវកម្មទាំងអស់រុះរើចេញអោយអស់ពីដងទន្លេ តាមការកំណត់របស់រាជរដ្ឋាភិបាល។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចសង្ឃឹមថា បងប្អូនដែលធ្វើអាជីវកម្មតាមដងទន្លេ នឹងគោរព តាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាដាច់ខាត និងត្រូវអនុវត្តន៌ការរុះរើចេញពីដងទន្លេ និងសង្ឃឹមថា សមាគមន៍វៀត ណាម និងស្ថាតទូតវៀតណាម គោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ផងដែរ នៅក្រោយពេលដែលព័ត៌មាន នៃសេចក្តីប្រកាសជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ ដល់ ឧិសានវាទហើយនោះ គេបានមតិមហាជនជាច្រើនកំពុងបានបញ្ចេញនៅលើបណ្តាញសង្គមព័ត៌មានផ្សេងៗគ្នា
ក្នុងនោះក៏មានគណបក្សនយោបាយនានាជាច្រើនផងដែរ ដែលកំពុងជ្រើសយកចំណាត់ការរបស់រាជរដ្ឋាភិបាល
កម្ពុជានាពេលខាងមុខ ធ្វើជាប្រធានបទយ៉ាងក្តៅ របស់ខ្លួនរៀងៗខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
691 នាក់
ខែនេះ :
3733 នាក់
3 ខែនេះ :
3842 នាក់
សរុប :
202009 នាក់