ពិតជាកម្លាំងមិនធម្មតាមែនលោកតា ដែលអាចនៅមានអារម្មណ៌ និងកម្លាំងមួយទំហឹង យ៉ាងណាមិញ បុរស ភេទចូលដល់៧០សិប គឺរមែងអស់ចំណង់ផ្លូវភេទ ហើយភាគច្រើន ពួកគាត់តែងបានប្រព្រឹត្ត ជាចាស់ព្រឹទ្ធាចារ្យដោយសម្រេចនាំគ្នាទៅរក្សាសន្សំសីលទាន សាងបុណ្យកុសលគ្រប់គ្នា ផ្ទុយទៅវិញលោកតាចំណាស់ដែលមានអាយុ៧៨ឆ្នាំម្នាក់ បែរជានៅមានកាមអារម្មណ៌ឆេះឆួលពេញក្នុងខ្លួន ក្លាយជាចាស់ស្ទាវព្រាននារី សម្រេចចិត្តលួងលោមក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ រហូតបានសម្រេចគោលបំណងដល់ទៅ៣ដង យ៉ាងផ្អែមមាត់ ។បើតាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានបញ្ជាក់ថា លោកតាវ័យ៧៨ឆ្នាំម្នាក់ឈ្មោះ ឆុត ឆាត់ ហៅ ពៅបាន មាន អាយុ៧៨ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូង ហើយ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។សមត្ថកិច្ចបានបន្តថា ក្មេងស្រីរងគ្រោះ ដែលស្ថិតក្នុងវ័យអនីតិជននៅឡើយនោះ មានឈ្មោះ ត.រ.ស អាយុ ១៤ឆ្នាំ ដោយព្រោះតែឪពុកម្តាយរបស់នាង ទៅធ្វើការនៅប្រទេសថៃអស់ ទើបសម្រេចឲ្យរស់នៅជាមួយជីដូនម្នាក់ ដែល មានវ័យចាស់ជរា ។ ជាក់ស្តែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយអ្នកជិតខាងមើលឃើញរូបរាងក្មេងស្រីរងគ្រោះ មានអាការៈខុសប្រក្រតី ក៏បានសួរនាំ ហើយក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ថា លោកតា ឆុត ឆាត់ បានរំលោភនាង។ ក្រោយពីឭដូចនេះ អ្នកជិតខាងបានប្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មកសមត្ថ កិច្ចបានហៅជនសង្ស័យទៅសួរនាំ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដែលជាលោកតាវ័យចំណាស់ ដែលត្រូវគេនិយាយថា ពិតជាកម្លាំងមិនធម្មតានោះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះ រហូតរំលោភសេពសន្ធវៈ បានសម្រេចដូចបំណងពិតប្រាកដមែន នៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន ដោយបានសម្រេចយ៉ាងជោគជ័យចំនួន ៣ដង តាំងពីអំឡុង ខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ដោយលួងលោមឱ្យលុយនាងលើកទី១ចំនួន ២០,០០០រៀល លើកទី២ចំនួន ១០,០០០រៀល និងលើកទី៣ចំនួន ២០,០០០រៀល ទៀត។ពាក់ព័ន្ធករណីនេះ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានឱ្យដឹងថា ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជន សង្ស័យឈ្មោះ ឆុត ឆាត់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់ ហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា