ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
តើអាចកោតសសើរបានដែរឬទេ សម្រាប់មន្ត្រីពាក់ព័ន្ធក្នុងទឹកដីស្រុកចិត្របុរីបានដែរឬទេ ព្រោះតែមន្ត្រីពាក់ព័ន្ធ ជាច្រើនគរជើងគ្នា ប៉ុន្តែចំណាត់ការបង្ក្រាបបទល្មើស គឺហាក់បីដូចជាគ្មានប្រសិទ្ធភាព
Wed,30 June 2021 (Time 10:59 AM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 576នាក់)

សេចក្តីរាយការណ៌មួយបានប្រាប់ឲ្យកម្មវិធីផ្សាយព័ត៌មានយើងដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ
ឈើជាច្រើនដុំចាប់ផ្តើមដំណើរការដឹកឲ្យកក្រើកព្រៃតែម្តង តាមរម៉កម៉ូតូកែឆ្នៃដែលគេបានដឹងថា អាចផ្ទុកបាន ច្រើនសម្បើមជាងរថយន្តដឹកទំនិញ ស្ថិតនៅចំណុចច្រក១០៥ ជាប់ទៅនឹងទីស្នាក់ការរដ្ឋបាលព្រៃឈើ ក្នុងឃុំ កន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។

សេចក្តីរាយការណ៌នោះបានបន្តថា ឈើដឹកតាមរម៉កកែឆ្នៃដែលបានដំឡើងទ្រុងដ៏ធំនោះ គឺជារបស់មេឈ្មួញ ម្នាក់ឈ្មោះ ធី ដោយគេស្គាល់យ៉ាងច្បាស់ថា ជាជើងខ្លាំងខាងរកស៊ីបទល្មើសឈើខុសច្បាប់ដុះស្លែជាយូរឆ្នាំណាស់ មកហើយ ក្នុងនោះបើទោះជាឈ្មួញឈើដ៏ទៃត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបយ៉ាងណា ក៏ដោយ នោះ សម្រាប់បុគ្គលមេឈ្មួញឈើដុះស្លែឈ្មោះ ធី នេះ គឺហាក់មានសេចក្តីសុខយ៉ាងល្អណាស់ជាងគេខ្លាំងណាស់ ដែលក្លាយជាការលើកឡើងពីពលរដ្ឋជាច្រើននិយាយតៗគ្នាថា ឈ្មួញឈើឈ្មោះ ធី នេះ ប្រហែលជាមានអ្នក មានអំណាចក្នុងខេត្តនៅពីក្រោយហើយមើលទៅ ទើបឈ្មួញម្នាក់នេះ មិនត្រឹមតែអាចរកស៊ីបានយ៉ាងរលូនខុស ពីឈ្មួញឈើដ៏ទៃនោះទេ ហើយថែមទាំងបោះសម្តីថា គ្មានអ្នកណាធ្វើអីខ្លួននោះឡើយ ។

សេចក្តីរាយការណ៌នោះបន្តថា ឈើដែលឈ្មួញឈ្មោះធី កំពុងតែកាក់កបរកស៊ីនេះ គឺជាប្រភេទឈើ សុក្រំ ក្លុម និងបន្ទះផែ ដោយដឹកចេញពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងកាត់ មកច្រក១០៥ ចូលក្នុងទឹកដីខេត្តក្រចេះ ដោយដឹកចូល យ៉ាងមានក្តីសុខក្នុងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ប្រចាំស្រុកចិត្របុរី ក្រោមការគ្រប់គ្រងរបស់លោក ឃ្លាំង ណារ័ត្ន ដែលគេតែងល្បីថា ឲ្យតែមេព្រៃដាក់ប៉ុស្តិ៍កន្លែងណា គឺអស់ព្រៃឈើកន្លែងហ្នឹងហើយ ។

ពលរដ្ឋជាច្រើនបានលើកឡើងថា មេឈ្មួញឈើឈ្មោះ ធី នេះគឺបានដឹកឈើជាប្រចាំ ស្ទើរតែរាល់ថ្ងៃ ហើយ បើចំណែកសមត្ថកិច្ចជំនាញវិញ គឺគេដឹងថា បណ្តាក់គ្នា ដាក់គោលដៅឈរជើងដូចខ្យង ប៉ុន្តែចំណាត់ការលើ ឈ្មួញឈ្មោះ ធី នេះវិញគឺសមត្ថកិច្ចមួយៗ ហាក់បីដូចជាត្រូវថ្នាំសណ្តំឈ្មួញឈើ គឺមិនរវីរវល់ ស្ពឹកស្រពន់ លែង និយាយ លែងស្តីសោះតែម្តង ។

ទោះជាបែបណា ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់អស់លោកថ្នាក់ដឹកនាំខេត្តក្រចេះទាំងអស់ សូមមេត្តា ជួយមានចំណាត់ការអើពើជាមួយបុគ្គលឈ្មោះធី ដែលជាមេឈ្មួញឈើជើងខ្លាំងនេះផង ព្រោះរាល់ថ្ងៃនេះកាន់ តែលេចធ្លាយល្បីខ្លាំងណាស់ថា ឈ្មួញឈើដ៏ទៃអស់លោកជំនាញបង្ក្រាប ដោយឡែកតែឈ្មួញឈើឈ្មោះ ធី សង្ស័យសមត្ថកិច្ចជំនាញត្រូវថ្នាំសណ្តំខ្លាំងហើយមើលទៅ ទើបស្ថាប័នមួយៗរក្សាភាពស្ងៀមស្ងាត់ឲ្យសូន្យរលូន
ល្អយ៉ាងចឹង ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
38 នាក់
សប្តាហ៍នេះ :
320 នាក់
ខែនេះ :
2280 នាក់
3 ខែនេះ :
7942 នាក់
សរុប :
153603 នាក់