ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
តើថ្ងៃណា ទើបខ្មែរមើលឃើញទុក្ខលំបាកខ្មែរ ឈប់មានគំនិតធ្វើនយោបាយ ដើម្បីផ្តួលរំលំគ្នា ទុកការឈឺចាប់ របស់រាស្ត្រត្រឹមធ្វើជាចំណីនយោបាយ សម្រាប់ដើមចមគ្រាន់នឹងសំអុយគ្នាមិនឈប់ឈរ
Wed,12 October 2022 (Time 03:40 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 132នាក់)

នៅក្រោយពេលដែលមានសេចក្តីប្រកាសរបស់តុលាការប្រទេសបារាំងចេញមក សង្គមរបស់កម្ពុជាវាស្ទើរតែ ក្លាយទៅជាភាពរជើបរំជួលមួយ ដោយខាងគណបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាលកម្ពុជា បានលើកសសើរ ថាថ្នាក់ដឹកនាំរបស់ខ្លួនបានជោគជ័យលើគូរភាគីបណ្តឹងម្ខាងទៀត ដោយឡែកខាងភាគីអតីតគណបក្សប្រឆាំង លោក សម រង្សី បានប្រកាសខ្លួនថា មេដឹកនាំរបស់គេ គឺបានទទួលជោគជ័យលោកបណ្តឹងរបស់មេដឹកនាំ គណបក្សកាន់អំណាច ដែលកំពុងបានធ្វើឲ្យFAN អ្នកគាំទ្រចាប់ផ្តើមខមិនគាំទ្រ ទាំងសងខាងឲ្យកងរំពងមិន ឈប់ឈរនៅតាមបណ្តាញសង្គម ។

ហើយបើនិយាយពីប្រធានបទដែលជាពាក្យបណ្តឹង គឺមិនមែនជាសេចក្តីសុខទុក្ខរបស់ពលរដ្ឋនោះទេ តែវា ជារឿងបរិហារកេរ្តិ៍បុគ្គល ដែលសាងឡើងដោយអតីតលោកមេបក្សប្រឆាំងក្រៅស្រុក ក្នុងគោលបំណងដើម្បី ទាញយកចំណាប់អារម្មណ៏មកលើខ្លួន ។

ទាក់ទិនទឹងព័ត៌មានកំពុងល្បីពេញបណ្តាញសង្គមនេះ គេបានឃើញហ្វេសប៊ុនផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានសរសេរបង្ហោះនៅរសៀសថ្ងៃទី១២ ខែតុលា ២០២២ នេះថា រូបខ្ញុំពិតជាមិនយល់សោះនោះទេ សម្រាប់រៀមច្បងនយោបាយទាំងអស់ ។ ជាការពិតណាស់ប្រទេស ណាក៏ដូចជាប្រទេសណាដែលតម្រូវឲ្យមានគណបក្សប្រឆាំង ប៉ុន្តែគណបក្សប្រឆាំងរបស់គេ គឺមិនមែនមួយ ថ្ងៃៗជីកកកាយយករឿងរ៉ាវមិនបានការទាំងឡាយណា រឿងរ៉ាវផ្ទាល់ខ្លួនមកធ្វើសង្វៀនដើម្បីផ្តួលរំលំគ្នានោះ ទេ ។ ប្រទេសលោកសេរីទាំងអស់គឺតែងប្រឆាំងដោយយកសេចក្តីរងទុក្ខរបស់ពលរដ្ឋមកធ្វើជាប្រធានបទ យក ការអភិឌ្ឍន៍មកធ្វើជាអង្គវេទិកាដើម្បីប្រឆាំងរិៈគន់ស្វែងរកដំណោះស្រាយ ធ្វើយ៉ាងជម្រុញឲ្យប្រទេសរបស់ គេមានការរីកចម្រើន ហើយរាស្ត្ររបស់គេមានសេចក្តីសុខ ។

ដោយឡែកអតីតគណបក្សប្រឆាំងខ្មែរ មិនអាចធ្វើបានពាក់កណ្តាលគណបក្សរបស់ប្រទេសលោកសេរីនោះ ទេ រាល់ការឈឺចាប់ ក៏ដូចជារងទុក្ខ ភាពអត់ឃ្លាន គឺមិនបានយកមកធ្វើជាប្រធានបទដើម្បីជួយដោះស្រាយ សង្គមនោះទេ បើទោះដឹងថា ពិភពលោករងសម្ពាធគ្រោះធម្មជាតិ ព្រោះតែអំណាចនៃសាកអាវុធមួយ របស់ មហាអំណាចចំនួន បែរជារៀមច្បងនយោបាយប្រឆាំងប្តេជ្ញាធ្វើយ៉ាងណាឲ្យការប្រឆាំងរបស់ខ្លួនគាត់ គឺគាត់ ត្រូវផ្តួលរំលំបក្សកាន់អំណាចឲ្យ បានទៅវិញ ។

ផេកផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា ក្នុងនាមរូបខ្ញុំជាទំពាំងស្នងឬស្សី ជាអ្នកនយោបាយ ជំនាន់ក្រោយ ចង់បានណាស់បទពិសោធន៍ល្អៗពីរៀមច្បង ដើម្បីចងក្រងជាយុទ្ធសាស្ត្រនយោបាយសម្រាប់ក សាងប្រទេសឲ្យបានជឿនលឿនបន្តពីរៀមច្បងជំនាន់ចាស់ ។ ក៏ប៉ុន្តែក្រៅពីគណបក្សកាន់អំណាច គណ បក្សប្រឆាំងមិនធ្លាប់ឃើញមានគន្លឹៈជួយសង្គមនោះសោះ ផ្ទុយទៅវិញរាល់បរិបទ នយោបាយរបស់រៀម ច្បងបក្សប្រឆាំង គឺតែងមានចេតនាផ្តួលរំលំឲ្យគ្នាបាន គឺមានឯងអត់អញ មានអញអត់ឯង ក្នុងមាគា៍នេះឲ្យ តែរហូត ។

ផេកផ្លូវការនោះបន្តថា ជាក់ស្តែងប្រសិនបើគោលបំណងរៀមច្បងបក្សប្រឆាំងមិនបានសម្រេចវិញនោះ ហើយត្រូវពន្យាពេលដល់ទៅ៥០ឆ្នាំខាងមុខទៀត តើរៀមច្បងអ្នកយោបាយប្រឆាំងរូបនោះ ត្រូវទុក្ខឲ្យពល រដ្ឋខ្មែររងទុក្ខរយៈពេល៥០ឆ្នាំទៀតឬយ៉ាងណា? ជាការពិតណាស់ មនុស្សជាតិចាប់ពីពេលនេះតទៅ គឺត្រូវ ប្រឈមសង្គ្រាមជាមួយគ្រោះធម្មជាតិជាបន្តបន្ទាប់ តាមលក្ខណៈបច្ចេកវិទ្យាទំនើបកើនឡើង ចំណែកឯភោគ ផលធម្មជាតិត្រូវខ្សត់ចុះ ។ ក្នុងនាមរូបខ្ញុំជាអ្នកនយោបាយក្មេងខ្ចីមួយរូប រូបខ្ញុំចង់ឃើញណាស់ ការរីកចម្រើន និងការ សុខសាន្តរបស់ពលរដ្ឋ បើអាចគួរណាស់រៀមច្បងឈប់យករឿងមិនមែនជាប្រយោជន៍រាស្ត្រ មកធ្វើ ជាល្បែងនយោបាយបន្ត គួរតែមានគំនិតគិតថា មុននឹងលាចាកលោកទៅ តើអាចផ្តល់ប្រយោជន៍ជូនប្រទេស និងរាស្ត្រខ្មែរបានដល់កម្រិតណា ទុកបន្សល់ជាស្នាដៃ ទើបជាការគួរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
789 នាក់
ខែនេះ :
2756 នាក់
3 ខែនេះ :
2756 នាក់
សរុប :
200923 នាក់