គិតៗទេវាសនារបស់មនុស្សលោក គឺមិនយុត្តិធម៌ទេស្មើភាពគ្នាសោះ មនុស្សមួយចំនួនតែងស្រម៉ៃថា នៅពេលដែលខ្លួនមានទីលំនៅជិតទៅនឹងទីវត្តអារាមជម្រក នៃព្រះធម៌ ដែលជាទីថ្នាលបណ្តុះ បណ្តាលចំណេះដឹង នៃព្រះធម៌ ពលរដ្ឋគ្រប់រូបអាចនឹងមានសចក្តីសុខមិនខាន ។ តែមានឯណា ការយល់ឃើញរបស់ប្រជាពលរដ្ឋមួយចំនួននោះគឺខុសស្រឡះតែម្តង ព្រោះរឿងរ៉ាវពលរដ្ឋ២គ្រួសារ កំពុងតែបង្ហាញឲ្យឃើញថា វត្តដែលជាជម្រកនៃព្រះធម៌នោះ មិនប្រាកដថា ជាទីឋាននៃក្តីមេត្តា ទាំងស្រុងនោះឡើយ ។ តាមដែលសេចក្តីរាយការណ៌បានឲ្យដឹងថា ថ្មីៗនេះ មានការចាប់អារម្មណ៌យ៉ាងខ្លាំងខណៈដែលគេ បានឃើញបណ្តាញសង្គមកំពុងបានផ្តើមចែករំលែកជាបន្តបន្ទាប់នូវរឿងរ៉ាវព្រះចៅអធិការវត្តមួយ អង្គបានធ្វើរបងបិទមិនឲ្យប្រជាពលរដ្ឋ២គ្រួសារចេញចូលផ្ទះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនព្រមបើកវិញ ។តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះពលរដ្ឋ២គ្រួសារត្រូវបានព្រះសង្ឃព្រះនាម អឿន មាឃ ដែលជាព្រះចៅអធិការវត្តសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដឹកនាំព្រះសង្ឃ និងកម្មករជាច្រើនដែលស្នាក់នៅក្នុងវត្តចុះធ្វើរបងបិទផ្លូវពួកគាត់តាំងតែសម័យ កើតរីករាលដាលនៃជម្ងឺកូវីដ១៩មកម៉្លេះ រហូតមកទល់ពេលនេះ គឺនៅមិនទាន់បើកផ្លូវឲ្យពលរដ្ឋ ទាំង២គ្រួសារនៅឡើយវិញទេ ។ ការសម្រេចធ្វើបាបបិទផ្លូវចូលផ្ទះពលរដ្ឋដោយមិនមានឯកសារ អំណះអំណាងអ្វីនេះ គឺជាហេតុផលដែលធ្វើឲ្យពលរដ្ឋកាន់តែមានការឈឺចាប់លើសដើម ។អស់រយៈពេលជាច្រើនឆ្នាំពលរដ្ឋស្នើសុំក្រសួងធម្មការ និងសាសនាឲ្យជួយ ហើយជាក់ស្តែងនៅ ក្នុង ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងធម្មការ និងសាសនា បានបញ្ជូនសំណុំរឿងនេះជូនមកគណៈ អភិបាលរាជធានភ្នំពេញ ដែលជាស្ថាប័នមានសមត្ថកិច្ចជាអ្នកទទួលបន្ទុកដោះស្រាយវិញ ក្នុងនាម ជាអាជ្ញាធរដែនដី ។ ជាក់ស្តែងអស់រយៈពេលជាច្រើនខែបន្ទាប់ពូក្រសួងបានបញ្ជូនសំណុំរឿងមក ឲ្យសាលារាជធានីភ្នំពេញជាអ្នកដោះស្រាយវិញ ស្រាប់តែគេឃើញសាលារាជធានីភ្នំពេញបែរជា មិនមានចំណាត់ការស្ងាត់ឲ្យសូន្យតែម្តង ។ប្រជាពលរដ្ឋ២គ្រួសារបានត្អូញត្អែប្រាប់ដល់អង្គភាពព័ត៌មានយើងថា ពួកគាត់នៅពេលបច្ចុប្បន្ននេះ មានទុក្ខជាទម្ងន់ណាស់ ពួកគាត់ចង់ឃើញថ្នាក់ដឹកនាំ ជាពិសេសរូបលោក ឃួង ស្រេង ព្រមចេញ មុខជួយដោះស្រាយផ្តល់យុត្តិធម៌ជូនរូបគាត់ផង ពួកគាត់ពិតជាទុក្ខជាន់វេទនាខ្លាំងណាស់មានផ្ទះ នឹងគេដែរ ប៉ុន្តែមិនអាចចេញចូលបាន ព្រោះតែព្រះសង្ឃបិទរបងជិត ។ប្រជាពលរដ្ឋទាំងពីរគ្រួសារសូមសំណូមពរដល់សម្តេចតេជោ ដែលល្បីថាជាបុរសដែលមានគុណ ធម៌ និងមេត្តាចំពោះរាស្ត្រ នៅពេលនេះ សូមមេត្តាជួយយកអាសារពួកគាត់ផង ព្រោះពួកគាត់ពិត ជាលំបាកខ្លាំងណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា