ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ពលរដ្ឋ២គ្រួសាររង់ចាំការជួយពីថ្នាក់ដឹកនាំរាជធានីតាំងតែពីម្តាយខ្លួននៅរស់រហូតដល់ម្តាយស្លាប់បាត់បង់ជីវិត ក៏ករណីព្រះចៅអធិការវត្តសាក់សំពៅបិទរបងមិនចូលផ្ទះនោះ គណៈរាជធានីនៅមិនទាន់មានចំណាត់ការជួយ យកអាសារ
Wed,23 November 2022 (Time 09:41 PM)
ដោយ ៖ ជួប ផ្សាយ (ចំនួនអ្នកអាន: 67នាក់)

ករណីប្រជាពលរដ្ឋ២គ្រួសារស្រែកដង្ហោយសុំយុត្តិធម៌ ករណីផ្លូវដែលធ្លាប់តែចេញចូលក្នុងផ្ទះរាប់សិបឆ្នាំត្រូវ បានព្រះសង្ឃផ្តល់ឲ្យមានកម្ម ដើមទ្រូងខ្ទេចឆេះងំ ព្រោះតែទុក្ខធំរកផ្លូវចូលផ្ទះមិនបានដូចមុន ក៏ព្រោះតែព្រះ ចៅអធិការ ចិត្តមិនមេត្តាព្រះទ័យហានក្លា កែនពលសេនាសាងសង់របងថ្ម សសររឹងប្រឹងចាក់បាំង លែងឲ្យពួក គាត់ឆ្លងកាត់ចូលផ្ទះពេលមុន ។ ការតវ៉ានោះកើតឡើងតាំងពីសម័យកូវីដ១៩ ហើយប្រជាពលរដ្ឋពលរដ្ឋស្នុំសុំ ថ្នាកដឹកនាំជួយនោះក៏កើតឡើងតាំងពីពេលនោះមកផងដែរ ប៉ុន្តែមកដល់ពេលនេះទៅហើយប្រមាណជាង ៣
ឆ្នាំ ថ្នាក់ដឹកនាំគណៈរាជធានី និងថ្នាក់ដឹកនាំខណ្ឌដែលសន្យាថា និងជួយពួកគាត់នោះ គឺបែរជាស្ងាត់ឲ្យសូន្យ ដដែល ។

គួរបញ្ជាក់ថា បន្ទាប់ពីព្រះគ្រូ អឿន មាឃ ព្រះចៅអធិការវត្តសាក់សំពៅ បានធ្វើការបិទផ្លូវប្រជាពលរដ្ឋចំ នួនពីរគ្រួសារដែល ស្ថិតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ អស់រយៈពេល ប្រមាណជិត៣ឆ្នាំមកហើយនោះ ប្រជាពលរដ្ឋទាំងពីរគ្រួសារតែងរង់ចាំការដោះស្រាយពីអាជ្ញាធរថ្នាក់រាជធានី ដែលមានរូបលោក ឃួង ស្រេង និងលោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងចៅសង្កាត់សាក់សំពៅ រួមទាំងរដ្ឋអំណាច ភូមិមកទល់នឹងពេលនេះ គឺនៅពុំទាន់មានការដោះស្រាយជូនពួកគាត់នៅឡើយនោះទេ ដែលធ្វើឱ្យស្ត្រីជាម្ដាយ របស់ពួកគាត់ដែលជាម្ចាស់ដីនោះ ទន្ទឹងរង់ចាំការជួយដោះស្រាយ ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិ បាលរាជធានីភ្នំពេញ តាំងតែពីពេលដែលរូបគាត់នៅមានជីវិតរស់នៅ រហូតដល់រូបស្ត្រី ជាម្តាយនោះគាត់បានស្លាប់បាត់បង់ជីវិតទៅហើយនោះ ក៏ការទន្ទឹងរង់ចាំមួយនេះនៅតែមិនទាន់ឃើញមានការ ដោះស្រាយដដែល។

ដោយពលរដ្ឋលើកឡើងថា អស់រយៈពេលកន្លងមកទុក្ខលំបាករបស់ពួកគាត់នេះ បើទោះជាពួកគាត់ត្រូវបានប្រ ព័ន្ធផ្សព្វផ្សាយជួយធ្វើការផ្សាយចែករំលែកឲ្យកក្រើកពេញបណ្ដាញសង្គមយ៉ាងណាក្តី ប៉ុន្តែរូបលោក ឃួង ស្រេង ដែលជាថនាក់ដឹកនាំ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺនៅមិនទាន់ឃើញមានចំណាត់ការជួយ ពួកគាត់នៅឡើយនោះទេ ។ រហូតមកទល់នឹងពេលនេះ គឺរូបគាត់នៅតែបន្តទន្ទឹងរង់ចាំការជួយពីរូបលោក ឃួង ស្រេង ដូចកាប់បំពងរង់ចាំមេឃភ្លៀងក្នុងរដូវរងា យ៉ាងចឹង ។

ទោះជាយ៉ាងណាក្តី ពួកគាត់សំណូមពរ ក៏ដូចជាអំពាវនាវហើយអំពាវនាទៀត ទៅដល់លោកអភិបាល នៃ គណៈ អភិបាលរាជធានី និងលោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ជាពិសេសគឺសម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួបអន្តរាគមន៍ដោះស្រាយ ឲ្យពួកគាត់មានផ្លូវធ្វើដំណើរចេញចូលផង ព្រោះតាំងពីសម័យកូវីដមកដល់ពេលនេះផ្លូវចេញចូលរបស់ពួក គាត់ធ្វើដំណើរ គឺត្រូវបានព្រះសង្ឃ អឿន មាឃ បិទរបងយ៉ាងជិតឈឹង មិនព្រមបើកឲ្យពួកគាត់បានធ្វើដំណើរ ចេញចូលបាន សោះនោះឡើយ ។

សូមបញ្ជាក់ថា នេះជាប្រភពស្នើសុំរបស់ពលរដ្ឋ សុំឲ្យកម្មវិធីផ្សាយយើងជួយពាំនាំចែករំលែកជូនថ្នាក់ដឹកនាំ ជ្រាបដើម្បីទទួលបានការឈឺឆ្អាល រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មានមួយនេះ មិនសុក្រិត សម្រាប់ខ្លួនអាចទំនាក់ទំនងមកការិយាល័យយើងបាននៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
791 នាក់
ខែនេះ :
2758 នាក់
3 ខែនេះ :
2758 នាក់
សរុប :
200925 នាក់