ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
អធិការនគរបាលស្រុកស្ទោង ក្រោមការដឹកនាំរបស់លោក យ៉ង សំ បានចុះត្រួតពិនិត្យទីតាំងល្បែងសង្វៀន ជល់មាន់ នៅចំណុចភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ក្រោយពេលដែលសារព័ត៌មានក្នុងស្រុក ធ្វើការផ្សាយ ចែករំលែក
Tue,20 December 2022 (Time 10:24 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 48នាក់)

នៅក្នុងថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ កម្លាំងអធិការនគរបាលស្រុកស្ទោង ក្រោមការដឹកនាំរបស់លោក យ៉ង សំ បានធ្វើរបាយការណ៍មួយ គោរពជម្រាបជូនទៅស្នងការនគរបាលខេត្តកំពង់ធំ ដែលមានខ្លឹមសារថា នៅក្រោយពេលដែលសារព័ត៌ មានក្នុងស្រុក បានធ្វើការចេញផ្សាយចែករំលែកថា នឹងមានអ្នកញៀនល្បែងជល់មាន់ក្លែមអាប៉ោងមួយ ក្រុមបាននាំគ្នាលេងយ៉ាងគគ្រឹកគគ្រេងក្នុងព្រៃ ក្រោយវត្តទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ផ្គើនទៅ នឹងប្រសាសន៍សម្ដេច ហើយចំណែកលោកអធិការស្រុកស្ទង់ យ៉ង សំ ថាអត់ដឹងទេ តែសម្ដេចតេជោ ធ្លាប់ មានប្រសាសន៍ថា បើបទល្មើសល្បែងស៊ីសង់នៅលើមេឃទើបសមត្ថកិច្ចមូលដ្ឋានមិនដឹង។

នៅក្នុងរបាយការណ៍នេះក៏បានសរសេរផងដែរថា ក្តាប់បានព័ត៌មាននេះនៅព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០២២ វេលាម៉ោង៨ និង០០នាទី ព្រឹកអធិការនគរបាលស្រុកស្ទោង បានដឹកនាំកងកម្លាំងចំនួន៩នាក់ ដែលមានជា កម្លាំងជំនាញព្រហ្មទណ្ឌ៥នាក់ ប៉ុស្តិ៍ទ្រា០១នាក់ មេភូមិ និងអនុភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ចំនួន០២ នាក់ ចុះទៅស្រាវជ្រាវកន្លែងជល់មាន់នោះ។ ជាលទ្ធផលយើងរកឃើញទីតាំងលួចលាក់លេងល្បែងជល់មាន់ នោះ ស្ថិតនៅក្នុងព្រៃរបោះ ចំណុចតំបន់ប៉ាលហាល ចម្ងាយ១៩គីឡូម៉ែត្រពីថ្នល់ជាតិលេខ៦ ស្ថិតនៅក្នុង ភូមិសាស្ត្រ ភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ។

ពុំមានអ្នកលេងល្បែងស៊ីសងផ្សេងៗ ឬល្បែងជល់មាន់ទេ ឃើញតែកន្លែងទីតាំងល្បែងជល់មាន់តែប៉ុណ្ណោះ ករណីនេះអធិការ បានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍ នគបាលរដ្ឋបាលទ្រា សហការ ជាមួយរដ្ឋអំណាចភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ធ្វើការស្រាវជ្រាវរកមុខសញ្ញាលួចលេងល្បែងស៊ីសង់នេះ បន្តទៀត ។

ដោយឡែក បើតាមការអះអាងពីសមត្ថកិច្ច ក្នុងអធិការដ្ឋានស្រុក បានបញ្ជាក់ថា ទោះជាយ៉ាងណាក្តី បទ ល្មើសល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះ សមត្ថកិច្ចអធិការនគរបាលស្រុកស្ទោង មិនព្រងើយកន្តើយម្តង ណានោះឡើយ គឺសមត្ថកិច្ចតែងតែព្យាយាមធ្វើការបង្ក្រាបដូចជាភ្លៀងរលឹម ហើយជាក់ស្ដែងប្រសិនរាល់ ករណីល្បែងស៊ីសងខុសច្បាប់ ប្រសិនបើកម្លាំងអធិការនគរបាលស្រុកបានជ្រាប គឺលោកតែងតែធ្វើការ បង្ក្រាបទៅតាមរាល់ប្រភពរាយការណ៍ពីប្រជាពលរដ្ឋផ្ដល់ជូនជានិច្ច ។

ក្នុងនោះដែរ អធិការនគរបាលស្រុកស្ទោង ក៏សូមសំដែងនូវការអរគុណចំពោះបងប្អូនសារព័ត៌មាន ដែល តែងបានចូលរួមសហការផ្ដល់ព័ត៌មាន ក្រុមជនញៀនល្បែងមួយចំនួន ដើម្បីឲ្យកម្លាំងសមត្ថកិច្ចមានវិ ធានការជាបន្តបន្ទាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
101 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
815 នាក់
ខែនេះ :
2782 នាក់
3 ខែនេះ :
2782 នាក់
សរុប :
200949 នាក់