ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
កម្លាំងមន្ត្រីជំនាញចម្រុះ ចុះដកហូតដីប្រជាពលរដ្ឋកាប់ទន្ទ្រានយកដីព្រៃសហគមន៍អូរដារ ចំនួន២១ ហិកតា ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ
Wed,21 December 2022 (Time 10:12 PM)
ដោយ ៖ ព្រំ ឌឿន (ចំនួនអ្នកអាន: 43នាក់)

កាលពីព្រឹកម៉ោង ៨ និង៣០ នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២នេះ កម្លាំងមន្ត្រីជំនាញចម្រុះ ចុះដកហូតដី ប្រជាពលរដ្ឋកាត់ទន្ទ្រានយកដីសហគមន៍ ព្រៃឈើអូរដារ ធ្វើជាកម្មសិទ្ធិដែលមានវត្តមានអ្នកចូលរួម លោក ប៉ាង ផានិត លោក ឈិន ណាវិន មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ អ្នកអនុវត្តគម្រោងអង្គការ អាយធី ធីអូ/lTTO (២រូប) លោក ម៉ែន វុទ្ធី មន្ត្រី រដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ (១រូប) លោក ភួន សុភា ក្រុមប្រឹក្សា ឃុំកុលាប(១រូប) លោក ទូច ឡាំ ក្រុមប្រឹក្សាឃុំចង្ក្រង់ (១រូប)អាជ្ញាធរភូមិចង្ក្រង់ (១រូប) អាជ្ញាធរភូមិភ្នំដែក ភ្លើង(១រូប)អាជ្ញាធរភូមិកសាង(១រូប)អាជ្ញាធរភូមិច្រវ៉ាកោះដាច់(១រូប)គណៈកម្មការសហគមន៍ព្រៃឈើ អូដាចំនួន (១០ រូប)កម្លាំងប្រជាការពារឃុំចង្ក្រង់(៧រូប)សរុប( ២៧រូប)

ដោយមានការដឹកនាំពីលោក ប៉ាង ផានិត នឹងលោក ឈិន ណាវិន មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និង មន្ត្រី រដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ ព្រមទាំងអាជ្ញាធរ.ឃុំចង្ក្រង់ និង.ឃុំគោលាប .ធ្វើការដកហូតលើផ្ទៃដីចំនួន (២១) ហិចតា) ពីឈ្មោះ. ឡុង ឡាយ. និងឈ្មោះ. អង់ ស៊ីណា. ត្រូវជាកូនរបស់លោក .សួនអង្គ.មេភូមិច្រវ៉ា កោះដាច់.និងបានទុកអោយអាស្រ័យផលចំនួន ៦ ហិចតា និងកំណត់ឲ្យអនុវត្តតាមកិច្ចសន្យា ស្ដីពី ការប្រើ ប្រាស់អាស្រ័យផលដីព្រៃសហគមន៍អូរដារអោយស្របតាមលក្ខន្តិកៈដែលបានកំណត់ទោសទាន់និងច្បាប់ស្ដីពីព្រៃឈើ។

ពីស្រុកចិត្តបុរីបានឲ្យដឹងថា.បញ្ហាបទល្មើសពលរដ្ឋចូលកាប់ទន្ទ្រានយកដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិនិងបទល្មើសការកាត់យកផលឈើធ្វើឡធ្យូងនៅតែកើតមានស្ទើរតែគ្រប់សហគមន៍ទូទាំងខេត្តក្រចេះ។ និងបាន ស្នើសុំទៅអោយថ្នាក់ដឹកនាំភូមិឃុំស្រុកខេត្តនិងមន្ត្រីជំនាញនិងអង្គការដៃគូអភិវឌ្ឍន៍លើវិស័យព្រៃឈើដែលពាក់ព័ន្ធជួយមានវិធានការទប់ស្កាត់សកម្មភាពកាត់ទន្ទ្រានរើរានអនាធិបតេយ្យនៅតាមតំបន់សហគមន៍ព្រៃឈើដើម្បីភាពគង់វង្សប្រើប្រាស់លក្ខណៈប្រពៃណីតាមទម្លៀមទម្លាប់សហគមន៍ស្របតាមប្រសាសន៍សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនផ្ដាំផ្ញើទៅដល់ថ្នាក់ដឹកនាំភូមិឃុំស្រុកខេត្តនីមួយៗសូមបង្កើតព្រៃសហគមន៍នៅតាមមូលដ្ឋានដើម្បីទុក្ខសម្រាប់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ប្រើប្រាស់ទទួលយកផលដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
799 នាក់
ខែនេះ :
2766 នាក់
3 ខែនេះ :
2766 នាក់
សរុប :
200933 នាក់