ពិតជាចម្លែកពេកហើយ រឿងរាវដដែលៗ ក្លាយជាទម្លាប់ទៅហើយដែលទឹកដីខេត្តក្រចេះទាំងមូលក្លាយទៅជា និគមន៍ប្រមូលផ្តុំ នៃបទល្មើសព្រៃឈើគ្រប់រូបភាពគ្រប់មធ្យោបាយ មិនថាតាមផ្លូវទឹកផ្លូវគោកនោះទេហើយ ឈ្មួញធំៗជាច្រើននាក់ក៏ហាក់មិនក្រែងញញើតច្បាប់សោះឡើយ ។ ជាក់ស្តែងឈ្មួញដ៍ល្បីជើងខ្លាំងប្រចាំស្រុក ចិត្របុរីជាពិសេស អាចហៅបានថាជើងកាងផ្តាច់មុខផ្លូវ ១០៥ តែម្តង ឈ្មួញម្នាក់ឈ្មោះ ដា ល្បីល្បាញខាង គំរាមកំហែងបំបាក់ស្មារតីអ្នកសារព័ត៍មាន បើតាមដឹងអាចថា អាងឪពុកជាអធិការរងម្នាក់ ក្នុងស្រុកចិត្តបុរី ហើយមើលទៅ ។ពិតជាមិនធម្ម្មតាមែនកណ្តាលថ្ងៃចែស ម៉ោង ១១ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ នៅភូមិទ្រាប ឃុំថ្មី ស្រុក ចិត្របុរី ខេត្តក្រចេះ ឈ្មួញជើងខ្លាំងឈ្មោះ ដា ម្នាក់នេះលើកឈើដាក់ឡានឲ្យយ៉ាងរំភើយដោយពុំមានជំ នាញពាក់ព័ន្ធណាមួយមើលឃើញសោះឡើយហើយក៏គួរអោយចម្លែកណាស់ដែរ រាល់ពេលឈ្មួញម្នាក់នេះ ធ្វើរឿងនេះម្តងៗ ជំនាញពាក់ព័ន្ធតែងតែខលមិនចូលរាល់ដង វាហាក់បីដូចជាមានការណាត់គ្នាទុកជាមុន រួចហើយ ។មជ្ឈដ្ឋានទូទៅនៅក្នុងទឹកដីស្រុកចិត្តបុរីនេះចង់ឃើញ លោកឃ្លាំងរ័ត្ន រដ្ឋបាលព្រៃឈើស្រុកចិត្របុរី បញ្ចេញ កណ្ដាប់ដៃម្ដងមើល ហើយក៏ដើម្បីជៀសវាងការរិះគន់ចំៗថា លោកអាចនឹងទទួលសំណែនសំណូក ពី ឈ្មួញជើងខ្លាំងម្នាក់នេះ ទើបមិនមានការបង្ក្រាបបែបនេះ.ឬ មួយក៍អាចថា មកពីយល់យោគ លោកអធិការ រងដែលជាឪពុក លោកដា នេះឬយ៉ាងណា ?ហើយក៏សំណូមពរដល់លោកអភិបាលស្រុកចិត្តបុរី ជួយមានវិធានការចំពោះឈ្មួញជើងខ្លាំងម្នាក់នេះផង ទាន ពីព្រោះថា បទល្មើសនេះកើតក្នុងដែន គ្រប់គ្រងរបស់លោកដូចជាសំបូរបែប និងរីកដូចផ្សិតខ្លាំងពេក ណាស់ហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា