ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ករណីចាក់ដីលុបប្រឡាយ និងសាងសង់តូបរំលោភលើដីរដ្ឋ លោក ស៊ូ ចន្ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តកំពង់ធំ បានប្រតិកម្មអះអាងថា ផ្ទះនិងដីនោះ គឺរូបលោកជួលគេ មិនមែនរូបលោកជាអ្នក ធ្វើសកម្មភាពបំពាននោះទេ
Thu,08 December 2022 (Time 01:57 PM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 68នាក់)

នៅក្រោយពេលដែលព័ត៌មានសាត្រាឬទ្ធធ្វើការចេញផ្សាយ រឿងរ៉ាវប្រជាពលរដ្ឋជាច្រើនរិៈគន់ករណីរូប លោក ស៊ូ ចន្ទ្រី ថាបានចាក់ដីរំលោភប្រឡាយទឹក និងសាងសង់តូចលក់ដូរលើដីរដ្ឋ ជាក់ស្តែងនៅថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០២២នេះ រូបលោកបានប្រតិកម្មតាមគណនីហ្វេសប៊ុកខ្លួនថា ដោយបានចេញសេចក្តីព័ត៌មាន មួយច្រានចោលមានក្លឹមសារថា

ខ្ញុំបាទ ស៊ូ ចន្ទ្រី ជាអនុប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ធំ សូមធ្វើសេចក្តីបំភ្លឺ ចំពោះការចុះផ្សាយ របស់អង្គ ភាពព័ត៌មានសាត្រាឬទ្ធ ដែលបានផ្សាយថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ ជាឃ្លីបវីដេអូមានចំណងជើងថា ចុម យក្សសង្ស័យមានខ្នងបង្អែកធំជាងព្រះឥន្ទហើយមើលទៅ បានជាគេឃើញលោកអនុប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តកំពង់ធំម្នាក់ ហ៊ានចាក់ដីលុបប្រឡាយ និងសង់ទោសរំលោភលើដីរដ្ឋ មិនខ្វល់ពីអាជ្ញាធរហាមឃាត់អ្វី សោះតែម្ដង នោះជាព័ត៌មានមិនពិតខ្វះវិជ្ជាជីវៈសារព័ត៌មាន បានធ្វើឲ្យប៉ះពាល់សិទ្ធិបុគ្គល ។

នៅក្នុងឃ្លីបវីដេអូខាងលើបានលើកឡើងថា ខ្ញុំបាទជាអនុប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ធំ ហ៊ានចាក់ដី លុបប្រល័យ និងសង់តូបរំលោភលើដីរដ្ឋមិនខ្វល់អាជ្ញាធរហាមឃាត់អ្វីសោះ គឺជាសារសម្លេងបរិហារកេរ្តិ៍ ដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំបាទ ព្រោះខ្ញុំមិនបានប្រព្រឹត្តដូចសារសំឡេងអង្គភាពខាងលើបានចោទ ប្រកាន់នោះឡើយ ព្រោះការពិតខ្ញុំមិនមែនជាម្ចាស់ដីទេ ខ្ញុំបាទជាអ្នកជួសដីនេះសាងសង់សំណង់ស្រាល អាចចល័តទីតាំងបានសម្រាប់ធ្វើឲ្យជីវកម្មជាអាហារដ្ឋាន។

នៅក្នុងផ្សារសំឡេងឃ្លីបវីដេអូនោះបានលើកឡើងរៀបរាប់ហូរហែរណាស់ថា ខ្ញុំបាទបានប្រើអំណាច ដោយបំពានលេបត្របាក់ដីប្រឡាយរដ្ឋចំណុចនេះនិងផ្សេងទៀត ខ្ញុំបញ្ជាក់ថា វារិតតែមិនពិត និងបង្ហាញ ថាមានចរិតលាបពណ៌ ដោយសាធារណៈជនរើសអើងលើរូបខ្ញុំ ព្រោះខ្ញុំមិនមែនជាម្ចាស់ដី នឹងផងខ្ញុំមាន ឯកសារកិច្ចសន្យាជួលដីនេះភ្ជាប់ជាមួយនឹងឯកសារបំភ្លឺនេះស្រាប់ ការបំភ្លឺរបស់ខ្ញុំមានពីរចំណុចខាង លើនេះសង្ឃឹមថា សាធារណជនបានទទួលជ្រាបជុំវិញព័ត៌មានឃ្លីបវីដេអូ របស់អង្គភាពសាត្រាឬទ្ធ ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ ។

ជាចុងក្រោយដើម្បីស្ថាបនាកេរ្តិ៍ឈ្មោះកិត្តិយសខ្ញុំដែលបានជាន់ឈ្លី តាមរយៈការផ្សាយព័ត៌មានបរិហាកេរ្តិ៍ និងចរិតលាបពណ៌អោយមានការរើសអើង របស់អង្គភាពសារព័ត៌មានខាងលើមាន ឈ្មោះម្ចាស់អត្ថបទ ប៉ុញ ចាន់ថន ខ្ញុំបាទស្នើសុំឲ្យអ្នកទទួលខុសត្រូវចុះផ្សាយព័ត៌មាននេះ ធ្វើការលុបចោលនូវព័ត៌មានមិនពិត នេះ នឹងធ្វើការម្រូវឡើងវិញជាបន្ទាន់ បានមិនឲ្យលើពេលរយៈពេល៣ថ្ងៃដែលគិតពីថ្ងៃភ្លឺនេះ ចំពោះម្ចាស់ អត្ថបទខ្ញុំស្នើបុគ្គលនេះសរសេរលិខិតសុំទោសខ្ញុំបាទ ផ្សាយជាសាធារណៈបន្ទាន់ ដោយសរសេរព័ត៌មានខ្វះ វិជ្ជាជីវៈ ចរិកលាបពណ៌ ធ្វើឲ្យសាធារណៈជនរើសអើងនិងបរិហារកេរ្តិ៍ ។ ករណីមិនអនុវត្តតាមការស្នើសុំ របស់ខ្ញុំបាទនោះ យើងខ្ញុំនឹងបន្តនីតិវិធីជាធរមាន ។

សម្រាប់ព័ត៌មាននេះ ផងដែរ អង្គភាពព័ត៌មានសាត្រាឬទ្ធ ក៏សូមបញ្ជាក់ថា ដោយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានប្រភពពីពលរដ្ឋរាយការណ៍បានឲ្យដឹងថា មានការសាងសង់សំណង់តូបនៅ លើដីប្រឡាយរដ្ឋដែលកន្លងមកធ្លាប់មានទំនាស់ជាដី ជាច្រើនដងមកហើយ ។ នៅក្រោយបានទទួលព័ត៌ មានលោកប៉ុញ ចាន់ថន ភ្នាក់ងារព័ត៌មានយើង បានព្យាយាមទំនាក់ទំនងទៅលោក ឈូ យ កុសល អភិ បាលរង នៃគណៈអភិបាលក្រុងស្ទឹងសែន ដើម្បីសុំឲ្យចុះទៅពិនិត្យនិងទប់ស្កាត់ សំណង់ខាងលើនេះ ។

ជាក់ស្តែងនៅពេលដែលអាជ្ញាធរក្រុង ចុះទៅពិនិត្យ លោក ស៊ូ ចន្ទ្រី រូបលោកបានចាកចេញពីផ្ទះទៅហើយ អស់រយៈពេលជាច្រើនម៉ោង ខាងអាជ្ញាធរក្រុងបានរង់ចាំរូបលោក ស៊ូ ចន្ទ្រី ត្រឡប់ផ្ទះវិញ ដើម្បីសុំស្នើឲ្យរុះ រើ ប៉ុន្តែគេមិនដឹងថា រូបលោក ស៊ូ ចន្ទ្រី លោករវល់ឬក៏យ៉ាងណានោះទេ រូបលោកក៏ពុំបានវិត្រឡប់ផ្ទះ វិញឡើយ ហើយទើបអាជ្ញាធរក្រុងដែលដឹកនាំដោយលោក ឈូយ កុសល ក៏បានចាកចេញត្រឡប់ទៅ កន្លែងធ្វើការវិញ តែមុននឹងចាក់ចេញអាជ្ញាធរក្រុង បានផ្តាំផ្ញើប្រាប់ដល់មេជាង គឺសុំឲ្យ រុះរើសំណង់តូប នោះចេញជាបន្ទាន់ ។

ជាក់ស្តែងបន្ទាប់ពីអាជ្ញាធរក្រុងទាមទាឲ្យរុះរើសំណង់ហើយនោះ លុះ ព្រឹកស្អែកឡើងថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២២ សំណង់ក៏មិនបាន រុះរើចេញដដែល ដោយព្រោះតែការងឿងឆ្ងល់របស់ពលរដ្ឋ លោក ប៉ុញ ចាន់ថន ក៏បានព្យាយាមស្វែងរកការសុំបំភ្លឺពីរូបលោក ស៊ូ ចន្ទ្រី ផងដែរ ប៉ុន្តែមិនអាច រកលេខទំនាក់ ទំនងបាន រហូតដល់ល្ងាចថ្ងៃទី៧ ខែធ្នូ ទើបអង្គភាពព័ត៌មានសម្រេចធ្វើការចេញផ្សាយ ។

បន្ទាប់ពីធ្វើការចេញផ្សាយរហូតមកដល់ព្រឹកថ្ងៃទី០៨ ខែធ្នូនេះទៅ លោក ប៉ុញ ចាន់ថន ភ្នាក់ងារអ្នក យកព័ត៌មាននៅតែបន្តព្យាយាមសុំការបំភ្លឺពីរូបលោក ឈូយ កុសល អភិបាលរង នៃគណៈអភិបាលក្រុង ជាក់ស្តែងលោកបានប្រាប់តាមប្រព័ន្ធទូរស័ព្ទថា ករណីរឿងនេះលោកបានតម្រូវឲ្យខាងសង្កាត់ស្រយ៉ូវ គាត់ចាត់ចែងធ្វើការហើយផងដែរ ហើយរហូតលុះដល់ពេលរសៀលថ្ងៃខែឆ្នាំដដែល សំណង់តូបនោះក៏ បានរុះរើចេញវិញពិតមែន ។

ទាក់ទិនទៅនឹងព័ត៌មាន រូបលោក ស៊ូ ចន្ទ្រី ទាមទាតម្រូវឲ្យអង្គភាពព័ត៌មានយើងសុំទោសជាសាធារណៈ ក្រោមហេតុផលថា សសេរខ្វះវិជ្ជាជីវៈ លាបពណ៍ធ្វើឲ្យមានការរើសអើងបុគ្គល សម្រាប់តម្រូវការនេះ អង្គភាពព័ត៌មានស្ម័គ្រចិត្តនៅក្នុងការសុំទោស ក៏ព្រោះថាអស់រយៈពេលជាច្រើនថ្ងៃភ្នាក់ងារយើងមិនអាច សុំការបំភ្លឺរូបលោកបាន ដោយភ្នាក់ងារអង្គភាពយើង បានត្រឹមតែសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធប៉ុណ្ណោះ ទើបមិនអាចបានឃើញឯកសារពាក់ព័ន្ធរបស់លោក ។

ក្នុងនាមជាសារព័ត៌មានមួយ ដែលតែងយករាល់ព័ត៌មានប្រភពស្នើសុំរបស់ប្រជាពលរដ្ឋ ធ្វើការរាយការណ៌ ស្នើសុំថ្នាក់ដឹកនាំជ្រាប និងអន្តរាគមន៏ទប់ស្កាត់ក៏ដូចជាកែលំអរសង្គម អង្គភាពព័ត៌មានយើងខ្ញុំគ្មានចេតនា ណាមួយដែលត្រូវបំផ្លាញកិត្តិយសបុគ្គលសាម៉ឺណានោះឡើយ ដូច្នេះ នៅពេលនេះ អង្គភាពព័ត៌មានសម្រេច សុំទោសលោក ស៊ូ ចន្ទ្រី ជាសាធារណៈ សូមមហាជនជ្រាប ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
811 នាក់
ខែនេះ :
2778 នាក់
3 ខែនេះ :
2778 នាក់
សរុប :
200945 នាក់