មិនឲ្យគេងឿងឆ្ងល់ម៉េចបានបើម៉ាស្រុកមានមួយតែចឹងនោះ ជាក់ស្តែងនៅក្នុងយុទ្ធនាការចុះបង្រ្កាបនឹងទប់ស្កាត់បទ ល្មើសធនធានធម្មជាតិក្នុងតំបន់ភូមិភាគឥសាន្ត ក្នុងនោះផងដែរគេបានឃើញក្នុងទឹកដីខេត្តរតនគិរី ក្រុមឈ្មួញរក ស៊ីបទល្មើសព្រៃឈើខុសច្បាប់ជាច្រើនចាប់ផ្តើមផ្អាកសកម្មភាព ផ្ទុយទៅវិញដោយឡែកតែបុគ្គលម្នាក់ដែលមាន ឈ្មោះថា មករា បែរជាអាចធ្វើសកម្មភាពដឹកឈើពីចំណុចស្រុកវើនសៃ យកទៅលក់ឲ្យឈ្មួញវៀតណាម ដោយ ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយរលូន ។សកម្មភាពដំណើរការប្រមូល និងដឹកឈើយ៉ាងគក្រឹកគគ្រេងរបស់មេឈ្មួញដុះស្លែឈ្មោះមករានេះ ត្រូវបានពលរដ្ឋ អ្នករកស៊ីតូចតាចបានទម្លាយថា នេះក៏ព្រោះតែយីអ៊ុនរបស់ឈ្មោះមករានេះមានការជួយពីមន្ត្រីមានឥទ្ធិពលនៅក្នុង ខេត្តរតនគិរី លោកពីនេះ ក៏មានការជួយពីលោក ងួន វណ្ណា ហៅអូនធំ ផងដែរ ទើបបានជាបុគ្គលឈ្មោះមករានេះ គឺហាក់កាក់កបជាខ្លាំង ក្នុងសម័យកាលដែលឈ្មួញឈើដ៏ទៃ មិនហ៊ានចេញធ្វើសកម្មភាព ។កន្លងមកគេតែងឃើញមេឈ្មួញឈ្មោះ មករា នេះ តែងអួតប្រាប់អ្នកសារព័ត៌មាន និងសមត្ថកិច្ចមួយចំនួនថា រូបគេ មានតែរថយន្តសាំម៉ុងតែមួយគ្រឿងនោះទេ ប៉ុន្តែជាក់ស្តែងបើតាមប្រភពពីអ្នកជិតស្និតជាមួយឈ្មួញឈ្មោះ មករា នេះ គឺគេមានរថយន្តសាំយ៉ុងដល់ទៅ៧គ្រឿងឯណោះ សម្រាប់ដឹកជញ្ជូនឈើពីស្រុកវើនសៃ យកទៅលក់ឲ្យវៀត ណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាវដាវ ហើយជាក់ស្តែងលោក ខឹម ចិត្រា ដែលជាមេច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក៏ហាក់បីដូចជាស្ពឹកស្រពន់បើកភ្នែកមើលមិនឃើញក្រុមរថយន្តសាំយ៉ុងឈ្មួញដឹកបទល្មើសឈើខុសច្បាប់ទាំងនោះ ឆ្លងកាតប៉ុស្តិខ្លួននោះដែរ ។ ទោះជាយ៉ាងណាក្តី មតិមជ្ឈដ្ឋានជាច្រើននៅក្នុងខេត្តរតនគិរី សង្ឃឹមថា ករណីមេឈ្មួញបទល្មើសឈើដុះស្លែឈ្មោះ មករា នៅតែអាចធ្វើសកម្មភាពដោយរលូននេះ លោក ញ៉ែម សំអឿន ក្នុងនាមជាអភិបាល នៃគណៈអភិបាលខេត្ត រតនគិរី លោកអាចនឹងមានចំណាត់ការទប់ស្កាត់សកម្មភាពបទល្មើសទាំងអស់នោះ ឲ្យបានជាស្ថាពរផងទាន ពី ព្រោះព្រៃឈើគឺជាជម្រកធនធានមួយដែលកម្រកើតមានឡើងវិញខ្លាំងណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា