មានសេចក្តីរាយការណ៌ចេញពី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា ព្រៃអភិរក្សតំបន់ព្រៃឡង់ មួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សាំង សាខន ដែលជាប្រធានការពារនៅដែនជម្រកការពារ គេ ឃើញដាក់ទីស្នាក់ការប្រចាំការឲ្យយ៉ាងសង្ហានៅក្នុងព្រផងនោះ ត្រូវបានគេមើលឃើញថា ប្រសិទ្ធិភាពនៃការបង្ក្រាបទប់ស្កាត់និងហាមឃាត់របស់លោក គឺហាក់បីដូចជាមិនបានលទ្ធផលអ្វីសោះ លើសពីនេះ ក្រុមឈ្មួញ ក៏តែងបានឲ្យអ្នកកាប់ព្រៃនឹងដឹកឈើយកចេញពីតំបន់ការព្រៃឡង់ក្នុងខេត្តក្រចេះនេះ គឺផ្លូវដឹកជញ្ជូនដែលមាន ប្រសិទ្ធិភាពមិនធ្លាប់មានការបង្ក្រាប គឺក្បែរទៅនឹងទីស្នាក់ការការពាររបស់លោក សាំង សាខន នេះតែម្តង ។សេចក្តីរាយការណ៌នោះបានបន្តថា នៅពេលថ្មីៗនេះ តំបន់ការពារព្រៃឡង់ក្នុងខេត្តក្រចេះ ត្រូវបានកំពុងតែ បន្តកាប់យ៉ាងរង្គាលសារជាថ្មីឡើងវិញហើយ ការកាប់កក្រើកព្រៃរញ្ជួយធរណីនេះ ត្រូវបានគេមើលឃើញថា សមត្ថកិច្ចមន្ត្រីអភិរក្សព្រៃឡង់ គឺហាក់បីដូចមិនទាន់បានចេញមុខចុះអនុវត្តន៌ទប់ស្កាត់ និងបង្ក្រាបឲ្យបានជាលទ្ធ ផលអ្វីនៅឡើយសោះទេ យ៉ាងណាពេលថ្មីៗនេះ គេឃើញសកម្មភាពហាក់បីដូចជាប្លែកខុសពីលើកមុនៗ គឺ ការកាប់យកឈើគ្រប់ប្រភេទ គឺពួកគេមិនរើសនោះទេគឺពួកគេយកទាំងអស់ ក្នុងនោះមានដូចជាប្រភេទឈើ ឈ្លីចត្រូវពួកគេឡាំងជាជ្រុង ហើយប្រភេទខុសពីឈើឈ្លីច គឺគេធ្វើជារនុក រួមទាំងឈើផ្សេងទៀតពួកគេដាក់ រហ័សនាម ហៅត្រីងៀត ។ប្រភពបានបន្តថា ដោយឡែកប្រសិនបើនៅពេលដែលសមត្ថកិច្ចមន្ត្រីអភិរក្សការពារដែនជម្រកសត្វព្រៃ ចុះទៅ ល្បាតម្តងៗ គឺក្រុមអ្នកធ្វើសកម្មភាពទាំងអស់ ពួកគេហាក់បីដូចជាបានដឹងខ្លួនមុនយ៉ាងចម្លែក ដោយពួកគេ តែងតែរក្សាការស្ងៀមស្ងាត់នៅសង្ងំយ៉ាងមានក្តីសុខ ហើយបើករណីអស់លោកមន្ត្រីអភិរក្សការពារដែនជម្រក សត្វព្រៃឡង់ត្រឡប់ចេញពីព្រៃវិញ ទើបក្រុមជនប្រព្រឹត្តបទល្មើសនោះ ធ្វើសកម្មភាពឡើងវិញ ។ប្រភពបន្តថា ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភដោយលើកឡើងថា មើលទៅមិនអាចសេសសល់អ្វីបាន ទេ ប្រសិនបើពេលឆាប់ៗនេះ អស់ទាំងព្រៃឈើអស់ទាំងសត្វព្រៃ ហើយមិនយូរមិនឆាប់សូម្បីតែដីក្នុងតំបន់ការ ពារក៏អាចនឹងអស់ទៀតផង ដោយសារតែបុគ្គលខិលខូចមួយចំនួន ព្យាយាមកាប់យ៉ាងរង្គាលតែយ៉ាងនឹង ។ទាក់ទិននឹងសេចក្តីរាយការណ៌នេះ លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ កន្លងមកក៏តែង មានការរិៈគន់យ៉ាងខ្លាំងផងដែរថា នៅរាល់ សកម្មភាពរូបលោកដឹកនាំមន្ត្រីបរិស្ថានចុះព្រៃទប់ស្កាត់បទល្មើស គេមើលទៅឃើញថា រូបភាពហាក់បីដូចជាគ្រាន់តែបង្អើលៗព្រៃប៉ុណ្ណោះ ចំណែកលោក សាំង សាខន ដែលជា ប្រធានស្នាក់ការតំបន់ការពារដែនជម្រកព្រៃឡង់ ក៏ហាក់បីដូចជាពុំសូវអើពើសោះនោះដែរ ។ ហើយក្នុងនោះផងដែរ គេក៏បានឃើញមានផ្លូវល្អៗមួយចំនួន ចេញពីព្រៃឡង់ឆ្ពោះ ចូលមកក្រុមហ៊ុនស៊ីបាយអូ ធីច ដែលជាក្រុមហ៊ុនមួយប្រកបមុខជំនួញអាជីវកម្មព្រៃឈើផងដែរ ដែលក្រុមហ៊ុនមួយនេះមានទីតាំងស្ថិតនៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ដោយឡែកពេលថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានដែលព្យាយាមចុះយកព័ត៌មានក្រុមជនធ្វើសកម្មភាពដឹកឈើ ក៏តែងជួបការលំបាកជាខ្លាំងព្រោះក្រុមជនល្មើសធ្វើសកម្មភាព ភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ធ្វើឲ្យអ្នក សារព័ត៌មានមានផលលំបាកក្នុងការផ្តិតយករូបភាព ដោយសារតែងងិតខ្លាំង ហើយជាក់ស្តែងបានត្រឹមតែយក រូបភាពផ្លូវដែលក្រុមជនធ្វើសកម្មភាពប្រព្រឹត្តតែប៉ុណ្ណោះ ។រីឯលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វវិញ គាត់អះអាងថា ការដឹកជញ្ជូនផល អនុផលព្រៃឈើ ចេញពីក្រុមហ៊ុនស៊ីបាយអូធិចនោះ គឺគេមានច្បាប់ត្រឹមត្រូវរបស់គេ ។ទោះជាយ៉ាងណា ពលរដ្ឋសង្ឃឹមថា មន្ត្រីអ្នកគ្រប់គ្រងការពារព្រៃឡង់ ដែលជាព្រៃដូនតា មិនបណ្តែតបណ្តោយ ឲ្យឈ្មួញដែលមានលទ្ធភាពគ្រប់គ្រាន់ នៅបន្តកាប់បំផ្លាញទៀតនោះទេ ព្រោះសម្បត្តិព្រៃឈើ គឺជាសម្បត្តិមួយ មិនងាយកើតបានឡើងមានសភាពដូចពេលនេះនោះឡើយ ៕ សូមបញ្ជាក់ផងដែរថា ភ្នាក់ងារអ្នកយកព័ត៌មានយើង បានព្យាយាមទំនាក់ទំនងទៅលោក ឆាយ ឌួង សាវុធ ប្រធានមន្ទីរបរិស្ថាន តាមប្រព័ន្ធតេលេក្រាមដើម្បីសុំការបំភ្លឺ ប៉ុន្តែការព្យាយាមនេះ នៅមិនទាន់ឃើញមានការ ឆ្លើយតបនោះទេ ទោះជាយ៉ាងណា នេះគឺជាប្រភពស្នើសុំឲ្យអង្គភាពព័ត៌មានជួយពាំនាំចែករំលែក ជូនថ្នាក់ដឹក នាំដើម្បីជួយកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា