ប្រជាពលរដ្ឋរស់នៅអាស្រ័យតាមបណ្តោយផ្លូវចាប់ផ្តើមដេកមិនលក់បក់មិនល្ហើយទៀតហើយ ខណៈដែលក្បួន ម៉ូតូដឹកឈើផ្តើមធ្វើសកម្មភាពឲ្យគគ្រឹកគគ្រេងរញ្ជួយប្រតិព្វីសារជាថ្មី អស់លោកអាជ្ញាធរដែនដី និងសមត្ថកិច្ចជំ នាញពាក់ព័ន្ធដែលមានតួនាទី បែរជារក្សាភាពស្ងៀមស្ងាត់ យ៉ាងចម្លែក ។តាមដែលប្រភពពីពលរដ្ឋលើកឡើងបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២នេះ សកម្មភាពក្បួនម៉ូតូ កែច្នៃដឹកឈើយ៉ាងអនាធិបតេយ្យ ដែលស្ថិតនៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ចាប់ផ្តើមធ្វើសកម្ម ភាពដូចក្បួនប្រតិភូឡើងវិញ ដែលដឹកឆ្លងកាត់ផ្សារកាបីនិងឆ្លងកាត់ជ្រោះជ្រៅ រួចហើយក៏បន្តទៅព្រំប្រទល់កម្ពុជា វៀតណាម ។តាមប្រភពពីប្រជាពលរដ្ឋបន្តថា ពួកឈ្មួញទាំងនោះបានដឹកចូលតាមច្រករបៀងដែលបានគេហៅថា ង៉ាំ(បេន ឌាំង) ដើម្បីយកទៅលក់ឱ្យមេឈ្មួញវៀតណាមបន្ត ហើយសកម្មភាពដឹកឈើយ៉ាងរង្គើដីជារៀងរាល់ថ្ងៃបែបនេះ ក៏ពុំទាន់ឃើញមានអស់លោកសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធណាចុះអើពី ឬក៏បង្ក្រាបហាមឃាត់អ្វីសោះឡើយ ក្លាយជាមន្ទិលមិនអស់ចិត្តពីប្រជាពលរដ្ឋលើកឡើងថា គេសង្ស័យថាអស់លោកមួយចំនួននោះ ត្រូវថ្នាំសណ្តំពី ក្រុមពួកឈ្មួញដឹកឈើទាំងនោះហើយក៏មិនដឹង បានជាសកម្មភាពដឹកឈើយ៉ាងរង្គើរដីបែបនេះហើយ អស់ លោកមន្ត្រីជំនាញទាំងអស់នោះ ដេកលង់លក់យ៉ាងមានក្តីសុខ ហាក់បីដូចគ្មានអ្វីកើតឡើងសោះ។ តែបើទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋជាច្រើន សំណូមពរថ្នាក់ដឹកនាំកំពូលៗក្នុងខេត្តក្រចេះ មេត្តាជួយពង្រឹង សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅតាមគោលដៅនិមួយៗឲ្យបានខ្លាំងឡើងវិញផងទាន ព្រោះពេលនេះបទល្មើស បំផ្លាញ ធនធានធម្មជាតិ កំពុងរីករាលដាលកើតឡើងខ្លាំងណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា