ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ បែកធ្លាយថាប្រជាពលរដ្ឋរងទុក្ខព្រោះអំណាចស្មៀនឃុំកាន់ តែខ្លាំងហើយ ដោយឡែកអាជ្ញាធរខេត្តក្រចេះ នៅសង្ងំត្រជាក់ឲ្យល្ហឹមយ៉ាងចម្លែកពេកណាស់
Tue,19 April 2022 (Time 08:44 PM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 266នាក់)

ព្រោះតែការឈឺចាប់បាត់បង់ដីជាបន្តបន្ទាប់មិនអាចទ្រាំបាន រូបលោកតា សាំង ម៉ៅ គាត់ជួបរឿងអយុត្តិធម៌ ជាច្រើន គាត់បានសម្រេចទៅដាក់ពាក្យបណ្តឹងទៅសាលាឃុំវឌ្ឍនៈសុំឲ្យអាជ្ញាធរជួយដោះស្រាយឲ្យគាត់ តែលទ្ធ ផលទទួលបានមកវិញ គឺពាក្យបណ្តឹងត្រូវបានដាក់រយៈពេល២ខែជាងហើយ គឺខាងសាលាឃុំអត់ឃើញមាន ការដោះស្រាយអ្វីជូនលោកតានោះទេ ហើយផ្ទុយទៅវិញ គឺបែរជាលេចចេញស្ត្រី៤នាក់ត្រកូលតែមួយ បានដាក់ ពាក្យប្តឹងរូបលោកតាទៅវិញ ។

ស្ត្រីដែលមានត្រកូលតែមួយនោះ គឺមានឈ្មោះ បាស្រី បាគៀម បាសៀម បាគីម ហើយស្ត្រីទាំងបួននាក់ដែលជា ស្ត្រីមេម៉ាយ គឺមិនដូចជាការអះអាងរបស់លោកមេឃុំនោះទេ ដោយពួកគេមានដីនៅអូរថ្ម អូរកប្បាស អូរយាវ លើ អូរយាវក្រោម ជាដើម ហើយខ្លះនោះក៏លក់ដីវាល់វាលផងដែរ ។ ដោយឡែករឿងកាន់តែហួសចិត្ត នោះគឺ ឃើញមានអាជ្ញាធរមានប៉ូលីស មានលោកមេឃុំ បានចុះមកវាស់វែងដីចំការរបស់លោកតា ដែលគេមើលទៅទំ នងដូចជាសកម្មប្រយុទ្ធខ្លាំងណាស់ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងឧិកាសមនុស្សម្នា មមាញឹក រឿងសែនព្រេនជីដូនជីតាឧិកាសមុនចូលឆ្នាំខ្មែរ គឺអាជ្ញាធរឃុំបែរជាចុះមកវាស់វែងដីរបស់លោកតាដោយអះអាង ថឲ្យទៅស្ត្រី៤នាក់នោះ ក្រោមលេសថាជាអ្នកក្រីក្រទៅវិញ ដោយក្នុងសកម្មភាពនោះមិនមានភាគីណាចូល រួមទេ គឺមានតែអាជ្ញាធរចុះមកវាស់វែងប៉ុណ្ណោះ សូម្បីរូបលោកតា សាំង ម៉ៅ ម្ចាស់ដីក៏មិនបានដឹង មិនបានចូល រួម ព្រោះតែជារវល់ពិធីសេនព្រេន ។

លោកតាសាំងម៉ៅ គាត់បានបញ្ជាក់ថា ដីរបស់គាត់នេះ គឺបានដាំដំឡូងដាំស្វាយអស់រយៈពេល៣ ទៅ៤ឆ្នាំទៅ ហើយ ហើយជាក់ស្តែងស្ត្រីទាំង៤នាក់នេះ គ្រាន់តែមកស៊ីឈ្នួលដាំស្វាយដាំដំឡូងឲ្យលោកតានោះទេ ដោយ ឡែកដីស្ត្រីនឹងគឺមាននៅស្រែខាងក្រោមឃ្លាតពីដីលោកតាដាច់ស្រយ៉ាលពីគ្នា ពោលគឺឆ្លងម្ខាងផ្លូវម្នាក់នោះទេ ហើយដីនោះក៏បានទាំងលក់ឲ្យស្មៀនឃុំវឌ្ឍនៈ គឺរូបលោកពិនតាល់នោះរួចហើយផងដែរ ជាក់ស្តែងលោកស្មៀន ឃុំក៏បានឈូសឆាយដីនោះរួចរាល់ ស្អាតអស់ហើយផងដែរ ធ្វើឲ្យលោកតាកាន់តែមានមន្ទិលសង្ស័យថា សកម្ម ភាពរបស់ស្ត្រីទាំង៤នាក់ ទំនងគ្រាន់តែវិធីសាស្ត្រមួយដែលរូប លោកស្មៀន យកស្ត្រី៤នាក់ថាជាអ្នកក្រីក្រនោះ ឲ្យដើរពីមុខឲ្យខ្លួនតែប៉ុណ្ណោះ ។

ចំណែកលោក យុន គីម ដែលជាមេឃុំវឌ្ឍនៈ ឯណោះវិញ អះអាងថា ស្ត្រី៤នាក់នឹងក្រីក្រ ម៉េម៉ាយ ហើយគាត់ បានគិតគូរដោយយកដីចំណុចតាម៉ៅនេះឲ្យទៅស្ត្រីនឹងប្រកបមុខរបររស់នៅ ទើបគាត់ចុះមកវាស់ចែកជូននោះ គឺព្រោះតែស្ត្រីនោះក្រីក្រ គ្មានដី គ្មានផ្ទះ គ្មានសម្បែង នេះជាដើម ។

ភ្ជាប់ទនឹងសម្តីលោកមេឃុំ ក៏សម្តីលោក ពិន តាល់ ដែលមានវត្តមាននៅទីនោះផងដែរ គឺក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយក្រុមអ្នកសារព័ត៌មានបានសួរបញ្ជាក់រឿងដី លោកឆ្លើយថា គ្រាន់តែរឿងផ្លូវសោះ ក៏មានការ ចង្អៀតចង្អល់ដែរ ។

ដោយឡែកការលើកឡើងពីប្រជាពលរដ្ឋផ្សេងទៀត បានឲ្យដឹងថា ចំណុចនៅមិនឆ្ងាយពីលោកតា សាំង ម៉ៅ នេះផងដែរ មានប្រជាពលរដ្ឋឈ្មោះពៅ ក៏ត្រូវមានក្រុមលោក សាន់ សុខរ៉ាន់ ដែលជាអ្នកបើកបរត្រាក់ទ័រឲ្យរូប លោក ពិន តាល់ ដែលជាស្មៀនឃុំមានអំណាចដ៏មហាសាលនេះ ក៏បានយកត្រាក់ទ័រឈូសដីរបស់គាត់ផងដែរ ដោយឆ្លងពីអូរមកធ្វើសកម្មភាពឈូសឆាយ ថែមទាំងដាំបង្គោលក្នុងចំការស្វាយរបស់គាត់ថែមទៀត ធ្វើគាត់ដែល ជាប្រជាពលរដ្ឋក្រីក្រ ក៏មានការឈឺចាប់ និងបង្ហូរទឹកភ្នែកមិនឈប់ឈរដូចគ្នា ។

មជ្ឈដ្ឋាននៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បានធ្វើការរិៈគន់ថា រឿងស្មុគ្រស្មាញចាក់ស្រេះ រវាងលោកស្មៀនឃុំ ពិនតាល់ និងប្រជាពលរដ្ឋ នៅចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ នេះ ប្រជាពលរដ្ឋសំណូម ពរសុំដល់មហាជនជួយតាមដាន វាយតម្លៃផងថា តើកើតចេញពីប្រភពណាមក ហើយប្រសិនបើកើតចេញ ពីប្រភពអ្នកមានលុយមានអំណាច មានសែស្រឡាយនោះទេ សូមអាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត សូមមេត្តាបើក ភ្នែកមើលការរងទុក្ខ រងគ្រោះ និងរងអយុត្តិធម៌របស់ពលរដ្ឋផង ព្រោះប្រសិនថ្នាក់ដឹកនាំខេត្ត នៅតែមិនព្រម អើពើទុក្ខលំបាកពលរដ្ឋទន់ខ្សោយនោះទេ ប្រជាពលរដ្ឋកាន់រងអយុត្តិធម៌ មិនចេះចប់មិនចេះហើយនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
110 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
824 នាក់
ខែនេះ :
2791 នាក់
3 ខែនេះ :
2791 នាក់
សរុប :
200958 នាក់