ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ឈ្មួញជនជាតិវៀតណាមចូលមកប្រម៉ូលទិញជ័រឆៅមិនទាន់កែឆ្នៃ នៅក្នុងស្រុករាប់ម៉ឺនលិត្រ កំពុងសំរុកដឹកចេញ ទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ ដោយឡែកសមត្ថកិច្ចតាមដងផ្លូវ និងតាមគោលដៅសង្ងំស្ងៀមស្ងាត់ យ៉ាងចម្លែក
Thu,04 August 2022 (Time 03:06 PM)
ដោយ ៖ គង់ វុត្ថា (ចំនួនអ្នកអាន: 160នាក់)

ក្លាយជាការមន្ទិលសង្ស័យ និងងឿនឆ្ងល់យ៉ាងខ្លាំងចំពោះរូបលោក អុីម សុខលីម ដែលជាមន្ត្រីមេប៉ុស្តិ៍ច្រកទ្វារភាគី កម្ពុជា-វៀតណាម ជ័យឃ្លាំង ក៏ដូចជាប្រធានស្នាក់ការគយប្រចាំច្រកជ័យឃ្លាំង រួមទាំងគយចល័តក៏ដូចជាមន្ត្រីសមត្ថ កិច្ចពាក់ព័ន្ធផ្សេងៗទៀត គេមិនដឹងថា តើអស់លោកទៅណាបាត់អស់ ឬមួយក៏រូបអស់លោកបានទទួលលាភ សក្ការៈដ៏សន្ធឹកសន្ធាប់ពីក្រុមឈ្នួតជនជាតិវៀតណាមយ៉ាងណានោះទេ ប៉ុន្តែសកម្មភាពចំណាត់ការត្រួតពិនិត្យ អស់លោកនៅលើដងផ្លូវ គឺហាក់បានស្ងាត់ចម្លែកពេកណាស់ ធ្វើឲ្យផ្ទុះនូវការរិៈគន់ និងសង្ស័យពីសំណាក់ពលរដ្ឋ ជាច្រើនថា អាចនឹងមានសកម្មភាពប្រព្រឹត្តអំពើពុករលួយ ជារូបភាពមាន់ពងលើស្រូវចាំបាច់ត្រូវតែស៊ីស្រូវហើយ មើលទៅ បានជាសមត្ថកិច្ចមួយចំនួននោះស្ងាត់ស្ងៀម លួចបើកដៃឱ្យក្រុមឈ្មួញជនជាតិវៀតណាម ចូលមកប្រ មូលទិញ និងដឹងជញ្ជូនជ័រឆៅរាប់ម៉ឺនលិត្រក្នុងមួយថ្ងៃៗ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ តាមច្រកទ្វារភាគីកម្ពុជា-វៀតណាម ជ័យឃ្លាំង គេសង្ស័យអស់លោកទាំងនោះសង្ងំសុខដើម្បីធ្វើមានធ្វើ បានហើយមើលទៅ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មួយរយ:ពេលថ្មីនេះ គេឃើញមានឈ្មួញជនជាតិវៀតណាម បាននាំយករថយន្ត របស់ពួកគេចំនួន៣គ្រឿង មកដឹកជញ្ជូនជ័រឆៅ ដោយពួកគេ ប្រមូលទិញនៅចំណុច គីឡូម៉ែត្រ107 -105 -កាបី-និងការ៉េ៩ ។ ក្នុងនោះ រថយន្តរបស់វៀតណាមទាំងនោះពុំមានពាក់ស្លាកលេខនោះទេ និងមានកម្មករជា ជនជាតិ វៀតណាម ជាច្រើននាក់ទៀតផង ។

ប្រជាពលរដ្ឋ អំពាវគ្នាតាមរយៈសារព័ត៌មាន អាស្រ័យហេតុនេះហើយ ស្នើសូមអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស អភិបាល នៃគណៈអភិបាលខេត្តក្រចេះ សូមពិនិត្យមើលគយខេត្តគយចល័ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតក្នុង មូលដ្ឋាន ធ្វើយ៉ាងណាជួយរឹតបន្តឹងដល់មន្ត្រីថ្នាក់ក្រោមឱវាទលុបបំបាត់នូវរាល់អំពើពុករលួយ។

សូមបញ្ជាក់ថា នេះជាប្រភពស្នើសុំរបស់ប្រជាពលរដ្ឋ សុំឲ្យកម្មវិធីផ្សាយយើងជួយចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ដើម្បីកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះមិនសុក្រិតសម្រាប់ខ្លួន អាចទំ នាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
790 នាក់
ខែនេះ :
2757 នាក់
3 ខែនេះ :
2757 នាក់
សរុប :
200924 នាក់