ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
លោក ហួន ច័ន្ទថុន លើកឡើងអំពីគុណតម្លៃ និងចូលរួមអបអរសាទរចំពោះទិវាដ៏ថ្លៃថ្លាចម្រើនជន្មាយុ សម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកក្របាទក្រហមកម្ពុជា
Fri,15 December 2023 (Time 05:32 PM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 64នាក់)

លោក ហួន ច័ន្ទថុន បានលើកឡើងថា មានកាកក្របាទក្រហមកម្ពុជា គឺមានក្តីសង្ឃឹមពីព្រោះកាកក្របាទក្រ ហម គឺជាទីកក់ក្តៅមួយជម្រុញឲ្យមនុស្សគ្រប់រូប មានក្តីស្រឡាញ់ និងមានបេះដូងមនុស្សធម៌ ចេះជួយសង្គម ក្នុងគ្រាដែលលំបាក ។

ឃ្លាប៉ុន្មានម៉ាត់នេះ គឺជាសំណេដែលគេបានឃើញបង្ហោះនៅលើផេកផ្លូវការមួយរបស់លោក ដែលមានឈ្មោះ ថា ឯកឧត្តម ហួន ច័ន្ទថុន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏មានសំណេជាបន្តបន្ទាប់ថា ជា ការពិតណាស់នៅក្នុងពិភពលោកយើង មិនថាប្រទេសណា ទោះជាប្រទេសអភិវឌ្ឍន៍ ឬក៏ប្រទេសកំពុងជួបនូវ គ្រោះ ទូរភឹក្សនោះទេ គឺចាំបាច់ណាស់ត្រូវតែមានស្ថាប័នមនុស្សធម៌សម្រាប់ជួយសម្រួលដល់ចំណុចទាំងឡាយ ណា ដែលជាវិបត្តិក្រីក្រទីទាល់ប្រជាជនរបស់ខ្លួន ក្នុងនោះបើយើងសម្លឹងមើលមកកម្ពុជាវិញ អស់រយៈពេលជា ច្រើនឆ្នាំមកនេះ កាកក្របាទក្រហមកម្ពុជាគឺបានបោះជំហានជួយរំលែកនិងជួយសម្រាលនូវទុក្ខរបស់ប្រជា រាស្ត្រខ្មែរ គ្រប់ទីតំបន់យ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ ដែលមិនអាចនឹងបរិយាយឲ្យបានអស់នោះទេ ។

កន្លងមកទោះបីជាស្ថិតនៅក្នុងគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ ឬក៏គ្រោះអគ្គិភ័យ រាស្ត្រខ្មែរជា ច្រើន តែងបានទទួលនូវក្តីស្រឡាញ់ពីថ្នាក់ដឹកនាំគ្រប់ស្រទាប់វណ្ណៈជួយឈឺឆ្អាលផ្តល់អំណោយមនុស្សធម៌ តាមរយៈការដើរតួនាទីយ៉ាងច្បាស់លាស់អំពាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស របស់កាកក្របាទក្រហម កម្ពុជា ធ្វើឲ្យកើតឡើងនូវក្តីស្រឡាញ់ និងការជួយគ្នាគ្រប់រូបភាព បីដូចជាភ្លៀងរលឹម ។

នៅក្នុងផេកផ្លូវការរបស់លោក ហួន ច័ន្ទថុន ក៏បានបន្តថា ស្ថិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាបំផុត នៃថ្ងៃចម្រើនជន្មា យុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្របាទក្រហមកម្ពុជារូបខ្ញុំ ក៏សូមលំឱនកាយវាចាចិត្ត លើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជាមាតាមនុស្សធម៌ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរ ទាំងប្រុសស្រីជាយូអង្វែងតទៅ ។

វីដែអូ