នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន័ថា រូបឯកឧត្តម ពិតជា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានឃើញព្រឹទ្ធសភា បោះឆ្នោតគាំទ្រជ្រើសរើសសម្តេច អគ្គមហាសេនាបតីតេជោ ធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នេះ។ឯកឧត្តមបានបន្តថា រូបខ្ញុំជឿថា ស្ថិតនៅក្រោមបទពិសោធន៍យ៉ាងសម្បូរបែបរបស់សម្តេចអគ្គមហា សេនាបតីតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ហាភាពភ័យខ្លាច និងក្តីបារម្ភ លើវិបត្តិសេដ្ឋកិច្ចមួយចំនួន ពិតជាអាចមានសភាពធូស្រាលឡើងវិញមិនខាន ។នៅក្នុងនោះដែរ ឯកឧត្តមក៏សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ កែវទាំងបី ព្រមទាំងបារមី នៃវត្ថុ ស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្តី ជ័យមង្គល វិបុសសុខគ្រប់ប្រការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមប្រកបដោយសុខភាពល្អ អាយុយឺនយូរ បញ្ញាស្មារតីឈ្លាសវៃ កាយពលមាំមួន និង សូមជួបតែពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
វីដែអូ