ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
តើលោករៀមជាមេឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើដ៏សកម្មជានរណាបានជាមន្ត្រីជំនាញនិងកម្លាំងអាវុធហត្ថ មិនហ៊ានបង្ក្រាប
Thu,02 May 2024 (Time 06:18 PM)
ដោយ ៖ ព្រំ ឌឿន (ចំនួនអ្នកអាន: 15នាក់)

កាលពីថ្ងៃទី1ឧសភា ឆ្នាំ 2024វេលាម៉ោង 5: 30 នាទីព្រឹកអង្គភាពសារព័ត៌មានសាត្រាឬទ្ធយើងខ្ញុំ បានចុះទៅដល់ទី តាំងឃុំចុងផ្លាស់/ស្រុកកែវសីមា/ខេត្តមណ្ឌលគិរី/ជាប់ព្រំប្រទល់ខេត្តក្រចេះ/បានជួបប្រទះគោយន្តកន្ត្រៃដឹកជញ្ជូន អនុផលឈើចេញពីរ/ខេត្តមណ្ឌលគិរី/ឆ្ពោះសំដៅមកខេត្តក្រចេះ/ភ្លាមនោះដែរដោយអង្គភាពសារព័ត៌មានយើង បានឃើញគោយន្តកន្ត្រៃដឹកជញ្ជូនអនុផលចេញពីខេត្តមណ្ឌលគិរីដូចនោះបានខលតាមរយៈទូរសព្ទដៃទៅ(លោកង៉ែត.វ៉ាន់ឌី ប្រធានអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តមណ្ឌលគិរី និងអង្គការការពារសម្បត្តិធនធាន ធម្មជាតិសាខាខេត្តក្រចេះ/ជួយសហការតាមប្រមាញ់ផ្ដិតរូបភាពលុះដល់ត្រង់ចំណុចបង្គោលភ្លើងវារីអគ្គិសនីកម្ពុជា.លេខ 147 ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី/ ទើបបងប្អូនអ្នកសារព័ត៌មាននិងអង្គការការពារសម្បត្តិ ធនធានធម្មជាតិសាខាខេត្តក្រចេះ/សុំឱ្យតៃកុងគោយន្តកន្ត្រៃឈប់នឹងសុំធ្វើបទសម្ភាសន៍ដោយតៃកុងគោយន្តកន្ត្រៃឈ្មោះ(លោកវីន)និង(ព្រូម្នាក់ទៀត)រស់នៅភូមិទ្រាប/សណ្ដាយ/បានផ្ដល់បទសម្ភាសន៍មកអង្គភាពសារព័ត៌មានសាត្រាឫទ្ធិយើងឲ្យដឹងថាលោកដឹកជញ្ជូនអនុផលឈើនេះស៊ីឈ្នួលឱ្យថៅកែរកស៊ីជួញឈើដ៏ធំឈ្មោះ(លោក.រៀម)រស់នៅ/ភូមិទ្រាប/សណ្ដាយ/ដែលទីតាំងខាងលើស្ថិតជាប់ព្រំប្រទល់/ខេត្តមណ្ឌលគិរី/ខេត្តក្រចេះ/ដោយតៃកុងគោយន្តកន្ត្រៃបានរៀបរាប់ឲ្យដឹងទៀតថា.រូបលោកនឹងក្រុមគោយន្តកន្ត្រៃ 4 ទៅ 5 គ្រឿងទៀត ជាក់ស្ដែងមុនបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរយើងថ្មីៗនេះ ក្រុមគោយន្តកន្ត្រៃស៊ីស្នួលដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃដឹកចេញពីរ/ខេត្ត មណ្ឌលគីរី/ឆ្ពោះសំដៅមក/ខេត្តក្រចេះ/អោយថៅកែឈ្មោះថា/លោករៀម/ដោយថៅកែរកស៊ីឈើដ៏ធំរូបនោះបានប្រាប់ទៅតៃកុងគោយន្តកន្រ្ទៃទាំងអស់ថា.លោកមិនខ្លាចអ្នកសារព័ត៌មានឬអង្គការណាចុះមកផ្តិតរូបភាពផ្សាយឬប្ដឹងទៅសមត្ថកិច្ចបង្ក្រាបនោះឡើយដោយ(លោក.រៀម)មេឈ្មួញដ៏សកម្មនោះប្រាប់ថា.លោកមានខ្នងសមត្ថកិច្ចដ៏ធំម្នាក់នៅពីក្រោយខ្នងចាំទទួលយកលុយបង់រត់ការតាមដងផ្លូវអោយដោយតាមស្ថាប័ននីមួយៗខ្លះ 30 ម៉ឺនទៅ 50 ម៉ឺន.ទៅ.1លានរៀលរួចអស់ហើយ។

ជាក់ស្ដែងការដឹកជញ្ជូនឈើបានជួបប្រទះបងប្អូនអង្គភាពសារព័ត៌មាននិងអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះ/ថ្ងៃនេះគឺដឹកមកតែគោយន្តកន្ត្រៃលោកតែម្នូាក់ឯងទេដោយជាប់ធុរៈគ្រួសារខលតាមរយៈទូរសព្ទមកថាឱ្យប្រញាប់ឡើងមកផ្ទះវិញកូនឈឺខ្លាំនៅផ្ទះត្រូវយកទៅមន្ទីរពេទ្យពេទ្យទើបដឹកជើងនេះលោកប្រញាប់ដឹកជញ្ជូនមកមុនគេតែម្នាក់ឯង។

ក្រោយពីបងប្អូនអ្នកសារព័ត៌មាននិងអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះ/ទទួលបានសម្ភាសន៍ពីឈ្មោះ(លោកវីន)តៃកុងគោយន្តកន្ត្រៃដឹងរឿងរកស៊ីដឹកជញ្ជូនឈើនឹងអាងខ្នងសមត្ថកិច្ចអ្នកធំ.របស់ថៅកែមេឈ្មួញដ៏សកម្មឈ្មោះថា(លោក.រៀម)នោះ។

ដោយអង្គភាពសារព័ត៌មានយើងខ្ញុំបានដឹងថា(លោក.រៀម)អាងសមត្ថកិច្ចខ្នងដ៏ធំនៅពីក្រោយខ្នងផងនោះភ្លាមនោះដែរអង្គភាពសារព័ត៌មានយើងខ្ញុំបានខលតាមរយៈទូរសព្ទដៃទៅ(លោក.រ៉ា)កងរាជអាវុធហត្ថ.ឈរជើងស្ថិតនៅ/ឃុំចុងផ្លាស់/ស្រុកកែវសីមា/ខេត្តមណ្ឌលគិរី/សហការចុះបង្ក្រាបដោយ(លោក.រ៉ា)កងរាជអាវុធហត្ថខេត្តមណ្ឌលគីរីឈរជើងទីតាំងនោះបានឆ្លើយតបមកអង្គភាពសារព័ត៌មានយើងខ្ញុំអោយដឹងថាលោកជាប់រវល់បំពេញបេសកកម្មនៅឆ្ងាយទៅមិនទាន់។

ចាប់តាំងពីម៉ោង 5:30 នាទីទ្រាបភ្លឺបងប្អូនអ្នកសារព័ត៌មាន និងអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្ត ក្រចេះតាមប្រមាញ់ផ្ដិតរូបភាពនិងរាយការណ៍ទៅសមត្ថកិច្ចសុំកិច្ចសហការបង្ក្រាបមកដល់ម៉ោង 8:30នាទីព្រឹក មិនមានកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាបទាន់ពេលភ្លាមនោះដែរស្រាប់តែលេចចេញមុខឈ្មោះ(លោក.រៀម)ជាថៅកែមេឈ្មួញរកស៊ីដឹកជញ្ជូនឈើដ៏ធំនោះបានដឹកនាំកម្លាំង6 ទៅ 7នាក់ ក្នុងនោះមាន/ឈ្មោះលោក.រៀម/ ឈ្មោះ លោកញ៉ក់/ ឈ្មោះលោកវីនជាតៃកុង /និងបក្សពួកបួននាក់ទៀតមិនស្គាល់ឈ្មោះ មករារាំងរំដោះយកគោយន្ត កន្ត្រៃដឹកអនុផលឈើនោះគេចទៅបាត់បានយ៉ាងរលូន។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ/ភូមិ 105/ឃុំថ្មី/ស្រុកចិត្របុរី/ខេត្តក្រចេះ /បានបង្ហើបប្រាប់មកអង្គភាពសារព័ត៌ មានសារត្រាឫទ្ធយើងខ្ញុំឲ្យដឹងផងដែរថាឈ្មោះ(លោករៀម)គឺជាមេឈ្មួញនិងអាងខ្សែអ្នកធំនៅពីក្រោយដល់ចាស់វស្សាម្នាក់រកស៊ីដឹកទឹកជញ្ជូនឈើពី/ខេត្តមណ្ឌលគិរី/ឆ្ពោះសំដៅមក/ខេត្តក្រចេះ/នឹងមានគោយន្តកន្ត្រៃដឹកឈើដូចដង្ហែកឋិនតែមិនដែលឃើញមានមន្ត្រីជំនាញឬសមត្ថកិច្ចណាបង្ក្រាប(លោក.រៀម)នេះបានឡើយដោយពួកគាត់បានលើកឡើងថាសប់មួយដងគេឃើញមានមន្ត្រីជំនាញឬសមត្ថកិច្ចចុះបង្ក្រាបមួយលើកទៅពីរលើកក្ដីគឺបានត្រឹមតែធ្វើការសម្របសម្រួលនិងដោះលែងទៅវិញដដែល។

ជាក់ស្ដែងកាលពីខែ 3 ឆ្នាំ 2024បងប្អូនអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព និងអង្គការបានជួបប្រទះក្រុមគោយន្ត កន្ត្រៃដឹកជញ្ជូនឈើរបស់(លោក.រៀម)និងតាមប្រមាញ់ផ្តិតរូបភាពដល់ត្រង់ចំណុចក្រោលគោ/ភូមិទ្រាប/សណ្ដាយ/នឹងរាយការណ៍ទៅសមត្ថកិច្ចសហការចុះបង្ក្រាបតែនៅពេលសមត្ថកិច្ចទៅដល់ទីតាំងនោះត្រូវបានឈ្មោះ(លោក.រៀម)និងក្រុមបក្សពួកធ្វើការរារាំងនឹងគំរាមកំហែងជេរប្រមាថទៅលើបងប្អូនអ្នកសារព័ត៌មាននិងស្ថាប័នអង្គការនិងសមត្ថកិច្ចខ្លាចគេចចេញបាត់ដោយមិនហ៊ានបង្ក្រាប(លោក.រៀម)មេឈ្មួញដល់សកម្មរូបនោះបានឡើយ។

ទោះជាថ្មីៗនេះឯកឧត្តមសៅរ៍សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីខែមិនាឆ្នាំ 2024 ខេត្តមណ្ឌលគិរីនឹងបានដាក់បទ បញ្ជាយ៉ាងម៉ឺងម៉ាត់ទៅមន្ត្រីថ្នាក់ក្រោមបង្ក្រាបឲ្យខានតែបាននូវបទល្មើសការកាប់បំភ្លេចបំផ្លាញដឹកជញ្ជូនអនុផលព្រៃឈើនិងអនុវត្តច្បាប់ទៅលើជនល្មើសយ៉ាងនេះក្ដីក៏ឈ្មោះ.លោក.រៀម)ជាមេឈ្មួញដ៏សកម្មរូបនេះមិនញញើតមន្ត្រីជំនាញនិងសមត្ថកិច្ចអនុវត្តច្បាប់ឡើយ។

យ៉ាងណាមហាជនរងចាំមើលថាតើអាជ្ញាធរនិងមន្ត្រីជំនាញកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីមានវិធានការយ៉ាងណាចំពោះ(មេឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើដ៏សកម្មឈ្មោះថា(លោក.រៀម)និងក្រុមបក្សពួកនោះតាមច្បាប់យ៉ាងណា។

រាល់ការផ្សាយខាងលើបើមានបុគ្គលឬស្ថាប័នណាថាព័ត៌មាននេះមិនពិតយ៉ាណានោះអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយរាងរាលម៉ោងធ្វើការ

វីដែអូ