ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តលើខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគីរីរម្យ បណ្តាលឲ្យរងបួសធ្ងន់ស្រាលជាច្រើននាក់ នៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ តែយ៉ាងណាសមត្ថកិច្ចក៏កំពុងបានបន្តធ្វើការស្រាវជ្រាវ យ៉ាងក្តៅគគុក
យោងតាមព័ត៌មានផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានផ្សាយចែករំលែកព័ត៌មាននៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ នេះ មានសំណេថា គ្រោះថ្នាក់ក្រឡាប់រថយន្តលើខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ( ចុះពីតំ បន់ទេសចរណ៍ វីរៈប៊ុនថាំ ) បណ្ដាលឲ្យរបួស ធ្ងន់ ស្រាល ជាច្រើននាក់ ។ មូលហេតុ ជំនាញកំពុងតែស្រាវជ្រាវ
បច្ចុប្បន្នសមត្ថកិច្ចនគរបាល និងឧទ្យានុរក្សបានកំពុងជួយសង្រ្គោះ និងបញ្ជូនទៅមន្ទីរពេទ្យ ។
ដោយឡែកបើតាមបណ្តាញទំនាក់ទំនងព័ត៌មានសង្គម បានឲ្យដឹងថា គ្រោះថ្នាក់ក្រឡាប់រថយន្តលើខ្នងភ្នំឧទ្យាន ជាតិព្រះកុសុមៈគីរីរម្យ ជាក់ស្តែងនៅក្រោយពេលកើតហេតុសមត្ថកិច្ច និងមន្ត្រីឧទ្យានុរក្សអន្តរាគមន៍ជួយសង្រ្គោះ និងបញ្ជូនអ្នករង គ្រោះទៅមន្ទីរពេទ្យរួចរាល់ផងដែរ ។
លើសពីនេះ សម្រាប់ព័ត៌មានដ៏រន្ធុតនេះផងដែរ សមត្ថកិច្ចជំនាញក៏កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បំផុត ។