ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
បែកធ្លាយរឿងរ៉ាវដ៏ហួសចិត្ត ម្ចាស់ចំការចាប់ចោរបាន ស្រាប់តែចោរលើកគ្នីគ្នាប្តឹងម្ចាស់វិញ បង្កការអំពល់ដោះ ស្រាយដល់នាយប៉ុស្តិ៍ដោះស្រាយឈឺក្បាលមិនឈប់
Wed,19 March 2025 (Time 02:56 PM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 78នាក់)

មានរឿងរ៉ាវដ៏ហួសចិត្តមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋដែលបានអះអាងថា ជាម្ចាស់ចំការ និងជាអ្នក រងគ្រោះ ត្រូវបានក្លាយជាអ្នកដែលត្រូវគេប្តឹងវិញ ព្រះតែអ្នកដែលប្តឹងគាត់នោះ ជាអ្នកលួចផ្លែស្វាយចន្ទីរ ហើយត្រូវ គាត់ថតបង្ហោះ ។

ព័ត៌មានបានឲ្យដឹងថា ទីតាំងកើតឡើងនៅចំណុចដូនមាស២ ឬ ហៅភូមិឡ ដែលកើតឡើងនៅថ្ងៃទី១០ មីនា ឆ្នាំ ២០២៥ ដោយម្ចាស់ចំការឈ្មោះ ម៉ាត់ លី ជាជនជាតិអ៉ីស្លាម បានចាប់បានអ្នកលួចប្រលេះគ្រាប់ស្វាយចន្ទីរក្នុង ចំការរបស់ខ្លួន ដោយអះអាងថា ចោរនោះមានឈ្មោះ ជុ ជាក្រុមកូនចៅលោក សេប បន ដែលជាជនជាតិអ៊ីស្លាម ដូចគ្នាលួចប្រមូលដាក់ក្នុងអាវ ។

ម្ចាស់ចំការបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ខណៈដែលរូបខ្លួនបានទាន់ ម្ចាស់ស្វាយក៏មិនបានប្តឹង ផ្តល់អ្វីនោះទេ គឺត្រូវតែបានថតរូបបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម Story ហ្វេសបុក ព្រោះមិនចង់ធ្វើឲ្យរឿងនេះ ធំដំ ដោយចាត់ទុកត្រឹមតែជាការព្រមានកុំឲ្យមានថ្ងៃក្រោយទៀត ។

ស្រាប់តែវេលាយប់ឡើង អ្នកលួចស្វាយចន្ទីបានដឹកនាំមនុស្សមួយក្រុមជិៈឡានម៉ាឡានសាំយ៉ុងដែលមានគ្នីគ្នា ប្រ ហែលជិត២០នាក់មករករឿងដល់ផ្ទះទាំងកណ្តាលយប់ អ្នកទាំងនោះត្រូវគេដឹងថាជាក្រុមកូនចៅ សេប បន រស់ នៅគីឡូ៧១ ភូមិស្រែចារ ។ លើសពីនេះមិនត្រឹមតែរករឿងម្ចាស់ចំការដល់ផ្ទះទាំងកណ្តាលយប់នោះទេ ព្រមទាំង ប្តឹងម្ចាស់ចំការទៅប៉ុស្តិនគរបាលថែមទៀត( ស្តាប់ម្ចាស់)

ព័ត៌មានបន្តថា យ៉ាងណាក៏ដោយលោកនាយប៉ុស្តិននគរបាលរដ្ឋបាលស្រែចារ លោក ដុម អៀច កំពុងសម្រប សម្រួលដុតដៃដុតជើងដើម្បីបញ្ចប់រឿងនេះដោយតម្លាភាពផងដែរ និងយុត្តិធម៌ ប៉ុន្តែភាគីដែលរងការចោទថា ជា អ្នកលួច គឺមិនបានយល់ព្រមបញ្ចប់រឿងនេះនោះទេ ដែលជាហេតុបង្កផលលំបាកសំរាប់នាយប៉ុស្តិ៍ក្នុងការដោះ ស្រាយ ព្រោះភាគីទាំងពីរសុទ្ធសឹងតែជជែកយកត្រូវរៀងៗខ្លួន ។

ដោយឡែកសាធារណៈជាច្រើននៅក្នុងខេត្តក្រចេះ បានលើកឡើងថា ពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង អំពី អសន្តិសុខនិងសុខសុវត្ថិភាព ក៏ព្រោះតែចំការស្វាយចន្ទីរជាច្រើន តែងបានមានអ្នកលួចប្រលេះស្ទើរមិនលោះពេល ពោលគឺអ្នកដាំបានត្រឹមចំណាយលុយកាក់កម្លាំងកាយចិត្ត ចំណែកឯអ្នកលួចវិញរង់ចាំតែលួចមិនឈប់ អញ្ចឹងហើយ ពលរដ្ឋស្នើសុំសមត្ថកិច្ច មេត្តាជួយវែកមុខរកមេក្លោង និងបក្សពួកអ្នកលួចស្វាយចន្ទីរ ពលរដ្ឋដើម្បីយកមកផ្តន្ទា ទោស ផងទាន ។

សូមបញ្ជាក់ថានេះជាការស្នើសុំរបស់ប្រជាពលរដ្ឋសុំឲ្យកម្មវិធីផ្សាយរបស់យើងជួយពាំនាំចែករំលែកទុកលំបាករបស់ពួកគាត់ ជូនស្ថាប័នថ្នាក់ដឹកនាំជ្រាប ដើម្បីទទួលបានយុត្តិធម៌ គ្មានគោលបំណងចោទប្រកាន់លើសាម៉ីបុគ្គលណា មួយនោះ ឡើយ រាល់សាម៉ីបុគ្គលទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះមិនសុក្រិតយុត្តិធម៌សម្រាប់ខ្លួន អាចទំ នាក់ទំនងមកការិយាល័យយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

វីដែអូ