ពិតជាធ្វើឲ្យមនុស្សមិនលាន់មាត់ថា ស្រុកខ្ញុំមិនចម្លែកមិនបានពិតមែន យ៉ាងណាមិញតំបន់ការពារព្រៃអភិរក្ស ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលគេឮថា មានមន្ត្រីអភិរក្សការពារនោះ នៅពេលនេះកំពុងបានធ្វើឲ្យប្រជា ពលរដ្ឋជាច្រើនចាប់ផ្តើមនាំគ្នាបង្ហាញនូវការងឿងឆ្ងល់ឲ្យចង់ក្រញ៉ាញ់ខួរទៅហើយ ព្រោះតែទីតាំងតំបន់ព្រៃ អភិរក្សការពារនេះ បែរជាមានសកម្មភាពក្រុមឈ្មួញអាជីវកម្មបទល្មើសព្រៃឈើ បង្កើនសកម្មភាពដឹកជញ្ជូន កក្រើកឡើងយ៉ាងសម្បើមតែម្តង ។ក្នុងនោះបើតាមដែលគេបានស្គាល់ មានឈ្មោះរៀម សហការណ៍ជាមួយ ឈ្មោះសាន ជាអ្នកចេញមុខដឹកឈើ អ្នកទាំងពីរនេះជាមេឈ្មួញជើងចាស់វស្សាយូរឆ្នាំមកហើយ ប្រចាំខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ឆ្លងចូលតាម ច្រក១០៥ ជាក់ស្តែងកាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៥ ត្រូវឈ្មោះសាន ដឹកយ៉ាងអាណាធិបតេយ្យភ្លូកទឹកភ្លូកដី ដោយឡែកបើគេងាកទៅមើលសមត្ថកិច្ចដែលមានតួនាទីការពារអភិរក្ស ទប់ស្កាត់និងបង្ក្រាបធនធានធម្មជាតិ វិញ មានច្រើននាក់ និងច្រើនកន្លែងណាស់ ប៉ុន្តែចំពោះចំណាត់ការទប់ស្កាត់ គឺនៅឃើញថាមិនមានលទ្ធផលអ្វី សោះនោះឡើយ ។គេល្បីថាឈ្មោះសាននេះ ដឹកជញ្ជូនឈើរាប់ឆ្នាំមកហើយ ប៉ុន្តែបុគ្គលរូបខាងលើនេះ ហាក់បានកាកកប និងមានសេចក្តីសុខក្នុងការធ្វើសកម្មភាពយ៉ាងរលូនបំផុត ។ ទាក់ទិននឹងជុំវិញរឿងបទល្មើសចេញពីមណ្ឌលគីរីនេះ លោកឈួន ប្រធានបរិស្ថាន ពុំអាចស្រាយបំភ្លឺព័ត៌មានជូនមហាជនបានជ្រាបនៅឡើយទេ ដោយអ្នកសារ ព័ត៌មាន យើងបានព្យាយាមខលចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួលទូរស័ព្ទ ។
វីដែអូ