ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
លោក ហួន ច័ន្ទថុន និយាយថា ក្នុងនាមរូបខ្ញុំជាទីប្រឹក្សារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះមួយរូប រូបខ្ញុំពិតជា មានសេចក្តីរំភើបរីករាយបំផុត ទឹកចិត្តបងប្អូនដែលវេចនំអន្សមផ្ញើជូនបងប្អូនវិរៈកងទ័ពនៅព្រំដែន ដោយប្រ សិទ្ធិនាមថា នំអន្សមសាមគ្គី
Sun,31 August 2025 (Time 12:25 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 33នាក់)

លោក ហួន ច័ន្ទថុន និយាយថា ក្នុងនាមរូបខ្ញុំជាទីប្រឹក្សារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះមួយរូប រូបខ្ញុំពិតជា មានសេចក្តីរំភើបរីករាយបំផុត នៅពេលបានឃើញទឹកចិត្តបងប្អូនយ៉ាងច្រើន ដែលបានវេចនំអន្សមផ្ញើជូនបង ប្អូនវិរៈកងទ័ពនៅព្រំដែន ហើយបានប្រសិទ្ធិនាមនំនេះថា គឺនំអន្សមសាមគ្គី ។

លោកបន្តថា ទឹកចិត្តពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់ បានចំណាយកម្លាំងកាយចិត្ត និងពេលវេលា រួមទាំង ធនធានផ្ទាល់ខ្លួនជាច្រើន បានវេចនំអន្សមបំណងផ្ញើជូនបងប្អូនវិរៈកងទ័ព ដែលកំពុងឈរជើងការពារនៅព្រំ ដែនកម្ពុជា នេះគឺទឹកចិត្តយ៉ាងល្អមួយដែលបង្ហាញឲ្យឃើញថា បងប្អូនគាំទ្រ និងស្ម័គ្រចិត្តជានិច្ច ធ្វើជាកម្លាំងចិត្ត សម្រាប់បងប្អូនវិរៈកងទ័ពដែលកំពុងឈរជើងការពារព្រំដែន ។

លោក ហួន ច័ន្ទថុន មានប្រសាសន៍បែបនេះ ខណៈរូបលោកបានអមដំណើរជាមួយលោកបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្តេចតេជោ និងលោក ហ៊ាង គឹមស្រ៊ាង ទីប្រឹក្សារាជរដ្ឋាភិបាល លោក ហួន រដ្ឋា លោក ហេង ម៉េងលី លោក ណៃ សុភី និងរូបឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើនរូប ដែលបាននាំយក ទៀនព្រះវស្សា យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងវត្តទួលចាស់ ស្ថិតនៅក្នុង ភូមិអណ្ដូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ ។

បងប្អូនពុទ្ធបរិស័ទជាច្រើន បានដំណើរការវេចនំអន្សមចំនួន៨០០នំ ដើម្បីផ្ញើជូនបងប្អូនវរិៈកងទ័ព ដែលកំពុង ឈរជើងការពារព្រំដែនកម្ពុជា ដែលដឹកនាំធ្វើដំណើរដោយលោកបណ្ឌិត ហ៊ាង គឹមស្រ៊ៀង និងលោកជំទាវ រួម ទាំងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូបផងដែរ ។

លោកបន្តថា រូបលោកសូមគោរពជូនពរ សូមឲ្យការតាំងចិត្តសាងអំពើល្អនេះ ទទួលបានផល និងក្លាយជា កុសល សម្រាប់មាតុភូមិដ៏បវរ នៃយើង ជោគជ័យគ្រប់កាលៈទេសៈ និងឈ្នះអស់នូវក្រុមចោរឈ្លានពាន មិនថាទោះបីក្រុមចោរទាំងអស់នោះ ប្រើប្រាស់ក្នុងរូបភាពណាមួយ ក៏ដោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
84 នាក់
សប្តាហ៍នេះ :
679 នាក់
ខែនេះ :
4013 នាក់
3 ខែនេះ :
10887 នាក់
សរុប :
211153 នាក់